0

ឈឺចង្កេះ​ដោយសារ​បញ្ហា​តម្រងនោម ពិសា​ភេសជ្ជៈ ៣ មុខ​នេះ នឹង​ជួយ​បណ្តេញ​ជាតិពុល​ភ្លាមៗ​

    ​អាហារ​ទាន់​ចិត្ត (Fast Food), កាហ្វេ​អ៊ី​ន និង​ជាតិ​អាល់កុល​គឺ​អាហារ​មួយ​សម្រាប់​មនុស្ស​ដែល​ខ្ជិល​ធ្វើ​ម្ហូប​។ ខណៈដែល​វា​អាចជា​ភាពងាយស្រួល​មួយ​សម្រាប់​មនុស្ស ធាតុពិត​វា​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​។ វា​អាច​ប៉ះពាល់​ទៅដល់​ផ្នែក​មួយ​នៃ​សរីរាង្គ​ទាំង​គូ​របស់​យើង គឺ​តម្រងនោម​។​

​    ​តម្រងនោម​ធ្វើការ ២៤ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​បណ្ដេញ​ជាតិពុល​ពី​រាងកាយ​របស់​យើង​។ ប៉ុន្ដែ​វា​ដូចជា​ម៉ាស៊ីន​ផ្សេងទៀត​អ៊ីចឹង​ដែរ នៅពេលដែល​ជាតិពុល​ច្រើន​ហួសប្រមាណ តម្រងនោម​នឹង​ខូច​ភ្លាមៗ​។ ហើយ​នៅពេលដែល​វា​ខូច​បង្ក​ទៅជា​ជំងឺ​ផ្សេងៗ​ដូចជា គ្រួសតម្រងនោម ឆ្លង​មេរោគ ដុះ​ដុំ​សាច់ និង ដុះ​គីស​។​

​    ​មុនពេល​តម្រងនោម​ខូច អ្នក​ត្រូវ​រក​វិធី​ព្យាបាល​ជាមុន ប៉ុន្ដែ​ដំបូង​ឡើយ​អ្នក​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន និង​ឈប់​ទទួលទាន​របប​អាហារ​ដែល​មិនល្អ​ដល់​សុខភាព​។ យ៉ាងហោចណាស់ អ្នក​ត្រូវ​ផឹកទឹក​ឱ្យបាន ១២ កែវ​ក្នុង​មួយថ្ងៃ​។​

​    ​ហើយ​ខាងក្រោម​នេះ​គឺជា​វិធី​ព្យាបាល​ដើម្បី​បណ្ដេញ​ជាតិពុល​ចេញពី​តម្រងនោម​។​

​    ​១. ទឹក​ឆៃថាវ​ក្រហម​
​    ​ទឹក​ឆៃថាវ​ក្រហម​សម្បូរ​ទៅដោយ​សារធាតុ Betaine ដែលជា​ក្រុម Phytochemical ល្អ​បំផុត​មួយ​។ ក្រៅពីនេះ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុចិញ្ចឹម​ផ្សេងៗ​ទៀត ដែល​បង្កើន​អាស៊ីត​ទឹកនោម​។ 

​    ​២. ទឹកក្រូច​ឆ្មា ឬ​ក្រូច​ភ្លា​
​    ​ដោយសារ​វា​ជា​អាស៊ីត​ធម្មជាតិ ក្រូចឆ្មា ឬ​ក្រូច​ភ្លា​គឺជា​ភេសជ្ជៈ​ល្អ​បំផុត​មួយ​សម្រាប់​ផឹក ប្រសិនបើ​អ្នក​ចង់​បង្កើន​កម្រិត Citrine ក្នុង​ទឹកនោម​។ Citrine បង្ការ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​។ ទឹកក្រូច ៤ ផ្លែ​ដាក់​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ និង​ផឹក​វា​នៅពេល​ព្រឹក​ពោះ​ទទេ​។ 

​    ​៣. ទឹក​ជីរវ៉ាន់ស៊ុយ​
​    ​ជីរវ៉ាន់ស៊ុយ​មាន​ផ្ទុក​នូវ​សារធាតុ Carotenoids ដែល​ជួយ​បង្ការ​ជំងឺមហារីក ជាពិសេស​វា​មាន​ផ្ទុក​ជាតិ​ដែក សារធាតុ ChlorophyII និង​វីតាមីន ខ្ពស់​។ ប្រសិនបើ​អ្នកមាន​ជំងឺ​ខ្វះ​ឈាមក្រហម ជំងឺ​រលាក​សន្លាក់ ជំងឺ UTI និង ស្ទះ​ជាតិ​ទឹក​ក្នុង​រាងកាយ ឬក៏ ហើមពោះ​ទឹក​ជីរវ៉ាន់ស៊ុយ​គឺ​ល្អ​បំផុត​សម្រាប់​អ្នក​៕

ប្រភព៖ ideadigezt

អ្នកនឹងចូលចិត្ត

មតិយោបល់