adverise with khmeread 1

លើ​លោក​មាន​តែមួយ​! មាន​ករណី​ប្លន់​យក​ផ្ទះមួយ​ទាំងមូល​ទុក​តែ​គ្រឹះ​ក្នុង​ដី​ឱ្យ​ម្ចាស់ផ្ទះ​វិញ នៅ​ប្រេ​ស៊ី​ល​

    ​នៅពេល​រស់នៅក្នុង​តំបន់​ដែល​សម្បូរ​ទៅដោយ​បទឧក្រិដ្ឋ ការ​លួច​របស់របរ​គឺ​តែង​កើត​ឡើងជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​សាក​ស្រមៃ​មើលថា​តើ​ប៉ូលិស​នឹង​ភ្ញាក់ផ្អើល​ប៉ុនណា​នៅពេល​របស់​ដែល​ត្រូវបាន​លួច​នោះ​គឺជា​ផ្ទះ​ទាំងមូល​!

​    ​អ្នកស្រី Valdete Groff de Azevedo ដែលជា​អ្នកក្រុង Porto Alegre ក្នុង​រដ្ឋ Rio Grande do Sul ប្រទេស​ប្រេ​ស៊ី​ល មានផ្ទះ​វិស្សមកាល​មួយ​ក្នុង​ទីក្រុង Cidreira ក្នុង​រដ្ឋ​ដដែល​នេះ​។ Valdete មាន​អ្នកជិតខាង​ម្នាក់​តេ​ប្រាប់ថា ជាង​រុះរើ​ផ្ទះ មក​ទារលុយ​ដែល​ទូទាត់​ឱ្យ​ពួកគេ​មិនទាន់​គ្រប់​។ លោកស្រី Valdete មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះ​គាត់​មិនបាន​ជំពាក់​ថ្លៃ​កែលម្អ​ផ្ទះ​អ្វី​ឡើយ​។​

​    ​អ្នកស្រី​បាន​និយាយថា "​ខ្ញុំ​គិតថា បាត់​ផ្ទះ​មិន​ស្មើនឹង​ការភ្ញាក់ផ្អើល​នឹង​ការដែល​ចោរប្លន់​ផ្ទះ​ទាំងមូល​ទេ​។ ខ្ញុំ​មិនដែល​ឃើញ​បទល្មើស​ដល់​កម្រិត​នេះ​ទេ​។ វា​ពិតជា​មិនគួរ​ឱ្យ​ជឿ​។ យើង​បាន​ទៅ​ទីក្រុង Cidreira ភ្លាម​តែម្តង ហើយ​របស់​តែមួយគត់​ដែល​នៅសល់​នោះ​គឺ គ្រឹះ​ផ្ទះ និង​ជញ្ជាំង​ផ្ទះ​ខាងក្រោយ​ដែលជា​ថ្មកំបោរ​"​។​

​    ​បើ​យោងតាម​អ្នកជិតខាង​គាត់​បានឱ្យដឹងថា មុននេះ ២០ ថ្ងៃ មាន​បុរស​ពីរ​នាក់​បានមក​ដល់ផ្ទះ​នេះហើយ​បាន​និយាយថា ពួកគេ​ជា​គ្រួសារ​នៅផ្ទះ​នេះ​។ បន្ទាប់ពី​ទម្លាយ​ចូលក្នុង​ផ្ទះ ជន​ទាំង​ពីរបាន​យក​គ្រឿង​សង្ហា​រឹម​ដាក់​ក្នុង​រថយន្ត​ដឹកទំនិញ​មួយ​។ ថ្ងៃ​បន្ទាប់ ពួកគេ​បាន​ជួល​ជាង​ផ្ទះ​ពីរ​នាក់​ដើម្បី​រុះរើ​ដំបូលផ្ទះ និង​ទ្វារ​ខាងមុខ​។​

​    ​ដំណាក់កាល​បន្ទាប់ ពួកគេ​បាន​កាត់​ផ្ទះ​ឈឺ​នេះហើយ​ប្រមូល​ដាក់​ឡាន​។ ពួកគេ​ក៏​យក​របងលួស និង​ទ្វាររបង​ផងដែរ​។ អ្វីដែល​ពួកគេ​មិន​យក​នោះ​គឺ​គ្រឹះ​ផ្ទះ និង​ជញ្ជាំង​ខាងក្រោយ​ផ្ទះ​។ ទោះយ៉ាងណា អ្នក​រុះរើ​ផ្ទះ​បាន​ស្វែងរក​អ្នកជិតខាង​ផ្ទះ​នេះ​នៅក្នុង​ទីក្រុង Cidreira ដើម្បី​ប្រាប់ថា ពួកគេ​មិនទាន់​ទទួលបាន​លុយ​សម្រាប់​ការរុះរើ​គ្រប់​ចំនួន​នៅឡើយ​ទេ​។ ពេលនោះ​ហើយ ដែល​ម្ចាស់​ផ្ទះសំណាក់​ក្បែរ​ខាង​បាន​តេ​ទៅ​លោកស្រី Valdete ដើម្បី​រាយការណ៍​ករណី​ចោរប្លន់​ផ្ទះ​។​

​    ​គ្រួសារ​ជនរងគ្រោះ​មិនមាន​ធានារ៉ាប់រង​ឡើយ ហើយក៏​ដឹងថា គ្មាន​ជម្លោះ​ខុសច្បាប់​ណាមួយ​ជុំវិញ​អចលនទ្រព្យ​នេះដែរ​។ នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ពួកគេ​សាងសង់​ផ្ទះ​លើដី​នេះ​។ ពួកគេ​បាន​គ្រប់គ្រង​ដី​នេះ ៤០ ឆ្នាំ​មកហើយៗ​ផ្ទះ​ឈើ​នេះ​បាន​សាងសង់​កាលពី ១៥ ឆ្នាំមុន​។ លើសពីនេះ ផ្ទះមួយ​ខ្នង​នេះ​តែង​ត្រូវ​ចោរលួច​គាស់​ជាប្រចាំ​។​

​    ​គ្រួសារ​រងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​តំបន់​កាលពី​ថ្ងៃទី ១៣ ខែកញ្ញា​នេះ ហើយ​លោក Alexandre Souza កំពុងតែ​ស៊ើបអង្កេត​លើ​ករណី​ខុស​ប្រក្រតី​នេះ ហើយ​ជនសង្ស័យ​មួយចំនួន​ត្រូវបាន​កំណត់​មុខសញ្ញា​រួចហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់