adverise with khmeread Untitled 1

នៅ​ញូវយ៉ក​មាន​ហាង "​លក់​ប្តី​"! ស្ត្រី​ម្នាក់​បាន​ចូល​ហាង​នេះ​ដើររក​ទិញ​ប្តី​ម្នាក់​ទុក​ឱប​នឹង​គេ​! អ្វីដែល​កើតឡើង​ក្នុង​ហាង​ពិត​នឹកស្មាន​មិន​ដល់​

    ​មាន​ហាង "​លក់​ប្ដី​" មួយ​ទើប​តែបើ​កនៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក ជា​កន្លែង​ដែល​ស្ត្រី​អាច​ទៅ​ដើម្បី​ជ្រើសរើស​ប្ដី​ម្នា​ក់បាន​។ នៅ​ច្រក​ផ្លូវចេញចូល​មាន​ក្រដាស​បិត​ប្រកាស​ណែនាំ​អំពី​របៀប​ដែល​ហាង​នេះ​ដំណើរការ​។​

​    ​ក្នុង​នោះគេ​សរសេរថា "​អ្នក​អាច​ចូលមក​ហាង​នេះ​បានតែ​ម្ដង​ទេ​! ហាង​នេះ​មាន ៦ ជាន់ និង ចំនួន​ប្តី​សម្រាប់​លក់បាន​កើនឡើង​ជា​លំដាប់​ដោយសារ​តែមាន​តម្រូវការ​ខ្ពស់​។ អ្នក​អាច​ជ្រើស​រើសយក​បុរស​ម្នាក់​ពី​ជាន់​មួយ​ទៅជា​ន់​មួយទៀត ប៉ុន្ដែ​អ្នក​គ្មាន​សិទ្ធិ​ចុះមក​ជាន់​ក្រោម​វិញ​ដើម្បី​ជ្រើសរើស​ប្តី​ទេ បើ​ចុះក្រោម​គឺ​ត្រូវ​ចាក​ចេញពី​ហាង​តែម្តង​!"​។​

​    ​ដូច្នេះ​ថ្ងៃមួយ​ក៏មាន​ស្ត្រី​ម្នាក់​បានសម្រេច​ចិត្ត​ទៅ​ហាង​លក់​ប្ដី​នេះ​ដើម្បី​ស្វែងរក​ប្ដី​មួយ​នឹង​គេ​។ 

​    ​ពេល​នាង​ទៅដល់​ជាន់​ទីមួយ​ស្លាក​សញ្ញា​គេ​សរសេរថា​៖ ជាន់​ទី ១ - បុរស​ទាំងនេះ​មានការ​ងារ​។​

​    ​បន្ទាប់មក​នាង​បាន​ឡើង​មួយ​ជាន់​ទៀត ដោយ​ស្លាក​សញ្ញា​គេ​សរសេរថា​៖ ជាន់​ទី ២ - បុរស​ទាំងនេះ​មានការ​ងារ និង​ស្រឡាញ់​ក្មេងៗ​។​

​    ​ជាន់​ទី​បី​ស្លាក​សញ្ញា​សរសេរថា​៖ ជាន់​ទី ៣ - បុរស​ទាំងនេះ​មានការ​ងារ ស្រឡាញ់​ក្មេង និង​សង្ហា​។ ស្ត្រី​ម្នាក់​នោះ​លាន់មាត់​ថា "​វ៉ោ​វ ឡូយ​ម៉េ​ស​" ប៉ុន្ដែ​នាង​បាន​បង្ខំចិត្ត​ទៅជា​ន់​បន្ទាប់​ទៀត​។​

​    ​នាង​បាន​បន្ត​ទៅជា​ន់ទី​បួន​ដោយ​ស្លាក​សញ្ញា​នោះ​សរសេរថា​៖ ជាន់​ទី ៤ - បុរស​ទាំងនេះ​មានការ​ងារ​ធ្វើ ស្រឡាញ់​ក្មេង មើលទៅ​ស្អាត​អស់ទាស់ និង​ចេះ​ជួយ​ធ្វើ​ការងារ​ផ្ទះ​។​

​    ​នាង​លាន់មាត់​ខ្លាំងៗ​ថា "​ឱ​! លោក​អើយ​! ខ្ញុំ​រំភើបចិត្ត​ម្ល៉េះ​ទេ ទ្រាំ​សឹង​លែង​បាន​!"​។​

​    ​ប៉ុណ្ណឹង​ហើយ​នាង​មិន​អស់ចិត្ត នាង​ក៏បាន​ទៅ​ជាន់​បន្ទាប់​ទៀត គឺជា​ន់ទី​ប្រាំ ដោយ​ស្លាក​សញ្ញា​នោះគេ​សរសេរថា​៖ ជាន់​ទី ៥ - បុរស​ទាំងនេះ​មានការ​ងារ ស្រឡាញ់​ក្មេង មើលទៅ​ស្អាត​អស់ទាស់ ចេះ​ជួយ​ការងារ​ផ្ទះ និង​មាន​ភាព​រ៉ូ​មែន​ទិ​ក​ខ្លាំង​។​

​    ​ប៉ុន​ហ្នឹងហើយ​នាង​នៅ​មិនទាន់​អស់ចិត្ត​ទៀត ក៏​បន្ត​ទៅជា​ន់ទី​ប្រាំមួយ និង​ស្លាក​សញ្ញា​នោះ​សរសេរថា​៖ ជាន់​ទី ៦ - អ្នកជា​ភ្ញៀវ​ទី ៣១.៤៥៦.១១២ ដែល​មកកាន់​ជាន់​ទី ៦ នេះ​។ នៅទីនេះ​គ្មាន​បុរស​សម្រាប់​ដាក់លក់​ទេ​។ ជាន់​នេះ​គឺជា​ភស្ដុតាង​ជាក់ស្ដែង​មួយ​បញ្ជាក់ថា​ស្ត្រី​គឺ​មិនអាច​ផ្គាប់ចិត្ត​បានទេ​។ អរគុណ​ដែល​មកកាន់ "​ហាង​លក់​ប្ដី​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់