adverise with khmeread Untitled

ម្រាមដៃបញ្ជាក់និស្ស័យរបស់មនុស្ស

    ​មនុស្ស​មាន​រូបរាង​ខុសៗ​ប្លែក​ពីគ្នា​ទន្ទឹង​នឹង​នេះ​ម្រាមដៃ​ក៏​អាច​បញ្ជាក់​ពី​និស្ស័យ​ផងដែរ​។ ប្រសិនបើ​ម្រាមដៃ​អ្នកមាន​រាង​៖
•​    ​មូល​និង​ធាត់​ត្រ​លុក វា​កំពុង​ប្រាប់ថា​អ្នក​មានតែ​ភាព​រីករាយ​ក្នុង​ជីវិត​ជាជាង​ទុក្ខ​សង្រេង​។​
•​    ​ម្រាមដៃ​សំប៉ែត​ហើយ​ខ្លី​បង្ហាញថា​មានការ​ហត់នឿយ​ក្នុងការ​ប្រកប​រប​រទ​ទួល​ទាន​និង​បារ​ម្ម​ណ៏​ច្រើន​។​
•​    ​ម្រាមដៃ​តូច​ស្រ​ឡូ​ន​(​បន្លា​ក្រួច​) ធ្វើ​ឲ្យ​យើង​ដឹង​ច្បាស់​ថា​អ្នកជា​មនុស្ស​មា្ន​ក់​ដ៏​ឆ្លាត​វៀងវៃ​។​
•​    ​ចុង​ម្រាម​ស្រួច​ដូចៗ​គ្នា​នឹង​ប្រឈម​ជាមួយ​បញ្ហា​ជានិច្ច​ឬ​តែងតែ​ជួប​ការលំបាក​។​
•​    ​ម្រាមដៃ​មូល​រលូន​ហើយ​មាន​ឆ្អឹង​គន្លាក់​ពក អ្នកមាន​សំណាង​តិចតួច​ណាស់​សូម្បីតែ​ក្នុងអំឡុងពេល​មានទុក្ខ​លំបាក​។​
•​    ​ក្រ​ញ៉​ដៃ​គគ្រើម​ហើយ​រដិបរដុប ឱកាស​រកប្រាក់​កាស​ខ្ស​ត់​ខ្សោយ​ដោយសារតែ​ខ្វះ​ការលើកទឹកចិត្ត​ខំប្រឹង​ព្យាយាម​។​
•​    ​មេដៃ​ផ្អៀង​ទៅមុខ មិនចេះ​អត់ធ្មត់​និង​កង្វះ​នៃ​ការចេះ​ស៊ូទ្រាំ​។​
•​    ​មេដៃ​ថយក្រោយ មានការ​អត់ធ្មត់​ខ្ពស់​។​

១.​    ​មេដៃ ជា​តំណាងឱ្យ​ក្រុមគ្រួសារ​និង​ពូជពង្សវង្សត្រកូល​។ ប្រសិនបើ​មាន​មេដៃ​អ្នករងរបួស​ឬ​បាត់​នោះ​វា​នឹង​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​ក្រុមគ្រួសារ​ឬ​កិត្តិនាម​។​


២.​    ​ម្រាមដៃ​ចង្អុល​ តំណាងឱ្យ​ភាព​មាន​សិទ្ធិអំណាច​និង​ឯករាជ្យភាព​ផ្ទាល់ខ្លួន​។ ប្រសិនបើ​មាន​ម្រាមដៃ​នេះ​វែង​នោះ​ការគ្រប់គ្រង​អំណាច​លើ​ខ្លួន​អ្នក​ផ្ទាល់​កាន់តែខ្លាំង​ឬ​ប្រសិនបើ​ខ្លី​វិញ​នោះ​អ្នក​គ្មាន​ភាពជឿជាក់​លើ​ខ្លួន​ឡើយ​។​ ម្រាមដៃ​ចង្អុល​នេះ​ផងដែរ​បាន​ឆ្លុះបញ្ចាំង​ពី​រាងកាយ​របស់​អ្នក ប្រសិនបើ វា​មាន​រាង​តូចឆ្មារ​និង​ទន់​រលោង សបញ្ជាក់​ឱ្យឃើញថា​អ្នកមាន​សុខភាព​ល្អ​ពេញ​បរិបូរ​ណ៏​។​


៣.​    ​ម្រាមដៃ​កណ្តាល​ ឆ្លុះបញ្ចាំង​ពី​គំនិត​របស់​អ្នក​។ បើ​ម្រាមដៃ​កណ្តាល​កោង​ឬ​វៀច​គឺ​មានន័យថា​អ្នក​កំពុងមាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​និង​ស្ត្រេ​ស ។​


៤.​    ​ម្រាមដៃ​នាង ​ឆ្លុះបញ្ចាំង​ពី​សេចក្តីប៉ងប្រាថ្នា​របស់​អ្នក​។ ប្រសិនបើ​មាន​ម្រាម​វែង  វា​បង្ហាញ​សេចក្ដី​ចង់បាន​លើសលប់​ឥត​បានការ​របស់​អ្នក​។​


៥.​    ​ម្រាម​កូនដៃ​ តំណាងឱ្យ​កូនចៅ​របស់​អ្នក​។ ប្រសិនបើ​ម្រាម​នេះ​កោង​ឬ​វៀច​បានបង្ហាញ​ពី​ឱកាស​តិចតួច​បំផុត​ដើម្បី​ទៅជា​ឪពុកម្តាយ​គេ​៕

adverise with khmeread

មតិយោបល់