adverise with khmeread Unnamed

រថយន្ត TUNTRA​ បុក​ម៉ូតូ​ក្រោម​ស្ពាន​អាកាស​៧​មករា​​ប្រពន្ធ​របួសធ្ងន់​ ប្តី​​របួស​ស្រាល(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ TUNTRA ចេញពី​ស្តុ​ប​ក្រោយ​ស្ពាន​អាកាស លឿន​ជ្រុល​ទៅបុក​ម៉ូតូ ជិះ​មិន​គោរព​ស្កុប​ចរាចរណ៍​ទាំង​កម្រោល បណ្តាលឱ្យ​នារី​ជា​ប្រពន្ធ​របួសធ្ងន់ និង​បុរស​ជា​ប្តី​អ្នក​ឌុប​រងរបួស​ស្រាល។​

    គ្រោះថ្នាក់​ខាងលើនេះ កើតឡើង​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​៧​មករា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​កាលពី​យប់​ថ្ងៃទី​១៥​ កញ្ញា ​ឆ្នាំ​២០១៦។​

    តាម​ប្រព​ភ​ពី​ប៉ូលិស​ចរាចរណ៍​ក្រុង​ដែល​ប្រចាំ​គោលដៅ​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​បើករថយន្ត​ធុន​TUNTRA ពណ៌​ស​គ្មាន​ស្លាក​លេខ បើក​តាមផ្លូវ​កម្ពុជា​ក្រោម មកក្រោម​ស្ពាន​អាកាស ៧​មករា​ទិសដៅ​ពី​កើ​តទៅ​លិច រួច​បាន​ឈប់​ស្តុ​ប​។​

    បន្ទាប់មក​ស្តុ​ប​បានចេញ​ភ្លើង​បៃតង​ជា​អាទិភាព​របស់​រថយន្ត ស្របពេលនោះ​ក៏មាន​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី០៩​ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ចាម 1F-1622 ​ជិះ​តាមផ្លូវ​២៧១​ ទិសដៅ​ពី​ត្បូង​ទៅ​ជើង មិន​គោរព​ភ្លើងស្តុប​ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿន​បន្តដំណើរ​ឆ្ពោះ​មក​ផ្លូវ​សហព័ន្ធរុស្ស៊ី​ ទើប​ជ្រុល​ទៅបុក​ម៉ូតូ​ទាំង​កម្រោល បណ្តាល​ម៉ូតូ​ខ្ទាត​ជាង​១០​ម៉ែត្រ​រងរបួស​ស្រ្តី​ដែល​ជិះ​ពីក្រោយ​រងរបួស​ធ្ងន់ រីឯ​បុរស​ជា​ប្តី​ជា​អ្នក​ឌុប​រងរបួស​ស្រាល ចំណែក​រថយន្ត​បង្ក​ខូ​ត​ខាត​ដាច់​កាង​ខាងមុខ​។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ជា​ប្តី​បាន​នាំ​ប្រពន្ធ​ទៅ​ពេទ្យ​ព្រះកុសុមៈ​ដែល​នៅក្បែរនោះ ដើម្បី​ព្យាបាល។ ​ដោយឡែក​ម៉ូតូ​និង​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​រងចាំ​ការដោះស្រាយ៕

adverise with khmeread

មតិយោបល់