adverise with khmeread 1933105 40657585 2560 1440

Manchester United លាក់​ជើង​ពេក​រហូត​ត្រូវ Feyenoord លុត ១-០

    ​បិសាច​ក្រហម Manchester United បានបង្ហាញ​ការប្រកួត​ដ៏​អន់​ខណៈដែល​ដំណើរ​ប្រជែង​ក្នុង​ពានរង្វាន់​ពាន​ក្លឹប​កំពូល​ទ្វីបអឺរ៉ុប Europa League ដំបូង​របស់​ពួកគេ​បាន​បរាជ័យ​ក្រោម​ថ្វីដៃ​ម្ចាស់ផ្ទះ Feyenoord ក្នុង​លទ្ធផល ១-០ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​Jose Mourinho បានធ្វើការ​ផ្លាស់ប្តូរ​កីឡាករ​ចំនួន​ប្រាំបី​នាក់​ពី​ឈុត​ជម្រើស​ដែល​ចាញ់​មេឃ​ខៀវ Manchester City ហើយ​បាល់​មួយ​ជើង​របស់ Anthony Martial បាន​ត្រឹម​ចេញទៅ​ក្រៅ​ប្រអប់​ប៉ុណ្ណោះ​ដែល​វា​គឺជា​ឱកាស​តែមួយគត់​របស់​ពួកគេ​នៅ​តង់​ទីមួយ​។​

​    ​Zlatan Ibrahimovic បាន​ផ្លាស់ប្តូរ​ចូល​សម្រាប់​ក្រុម​ភ្ញៀវ​នៅ​តង់​ទី​ពីរ និង​បានតែ​តបាល់​បញ្ចេញ​ទៅ​ក្រៅ ខណៈដែល​គាត់​បាន​ខកខាន​ក្នុងការ​ចាប់យក​សំណាង​ជូន​ដល់​ក្រុម​របស់ខ្លួន​។​

​    ​ជំនួស​មកវិញ Nicolai Jorgensen ដែល​ស្ថិតក្នុង​តំបន់ Offside បាន​វ៉ៃ​កាត់​បញ្ជូន​ដល់​មិត្ត​រួម​ក្រុម​របស់គាត់ Tonny Vilhena ដែល​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​សម្រាប់ Feyenoord នៅ​នាទី ៧៩​។​

​    ​Ibrahimovic ស្ទើរតែ​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​ជាមួយនឹង​បាល់ Free-kick ប៉ុន្តែ​វា​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អតីត​អ្នកចាំទី​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Brad Jones​។​

​    ​បរាជ័យ​មួយ​នេះ មានន័យថា​បិសាច​ក្រហម​បាន​បរាជ័យ​បួន​លើក​ផ្ទួនៗ​សម្រាប់​ការប្រកួត​ក្នុង​តំបន់​អឺរ៉ុប​នៅក្រៅ​ទឹកដី​៕

 

adverise with khmeread

មតិយោបល់