adverise with khmeread Antoine griezmann of atletico de madrid

Antoine Griezmann បញ្ចប់​លែងឱ្យ​មាន​អ្នកតំណាង សុខចិត្ត​តំណាងឱ្យ​ខ្លួនឯង ក្រោយ​ឡើងថ្លៃ​ខ្លួន​ដល់ ១០០​លាន​ផោន​

    ​Antoine Griezmann បាន​ចាប់យក​អនាគត​របស់គាត់​ចូលទៅក្នុង​ដៃ​ខ្លួនឯង បន្ទាប់ពី​ចែកផ្លូវ​ជាមួយនឹង​អ្នកតំណាង​របស់គាត់​ក្នុង​គោលបំណង​ធ្វើជា​អ្នក​តំណាងឱ្យ​ខ្លួនឯង​ផ្ទាល់​តែម្តង​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​ពោរពេញ​ទៅដោយ​ទេពកោសល្យ​រូបនេះ បាន​បដិសេធ​សំណើ ដែល​ផ្តល់​ជូនទៅ​គាត់​ជាច្រើន ដើម្បីឱ្យ​គាត់​ចាក​ចេញពី​រដ្ឋធានី​ម៉ា​ឌ្រី​ត​កាលពី​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ ហើយ​ជំនួស​មកវិញ​គាត់​បាន​ចុះហត្ថលេខា​នៅលើ​កុងត្រា​ថ្មី​ដើម្បី​ស្នាក់នៅ​ជាមួយ Atletico Madrid បន្ត​។​

​    ​ប៉ុន្តែ​ជាមួយនឹង​ការប្រកាស​ពី​តម្លៃ​ខ្លួន​ចំនួន ១០០​លាន​ផោន ក្លឹប​នៅឯ​លី​ក​កំពូល​អង់គ្លេស Premier League នៅតែមាន​តារាបាល់ទាត់​រូបនេះ​នៅក្នុង​ក្រសែភ្នែក​របស់​ពួកគេ ដែល​តំណាងឱ្យ​តម្លៃ​ល្អ​មួយ​សម្រាប់​កីឡាករ​ដែលមាន​គុណភាព​ដូច​គាត់ ហើយ​បិសាច​ក្រហម Manchester United និង​តោ​ខៀវ Chelsea គឺជា​គោលដៅ​ធំជាងគេ ដែល​គេ​រំពឹងថា​នឹង​អាច​ផ្គត់ផ្គង់​តម្លៃ​មួយ​នេះ​នៅ​ទីផ្សារ​រដូវក្តៅ​ក្រោយ​។​

​    ​ហើយ​សំណើ​ទាំងនោះ​បច្ចុប្បន្ន​នឹង​អាចទាក់ទង​ដោយផ្ទាល់​បាន​ជាមួយនឹង​ខ្សែប្រយុទ្ធ​រូបនេះ បន្ទាប់ពី​គាត់​បានសម្រេច​ចិត្ត​មិន​ផ្តល់​កិច្ចព្រមព្រៀង​ថ្មី​ជាមួយនឹង​ភ្នាក់ងារ​ផ្ទាល់ខ្លួន​របស់គាត់​សញ្ជាតិ​អេ​ស្ប៉ា​ញ​លោក Grupo Santos ។​

​    ​Griezmann បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍​បារាំង L'Equipe ថា "​ពី​ឥឡូវនេះ​ទៅ​ខ្ញុំ​នឹងធ្វើ​ប្រតិបត្តិការ​ដោយ​ខ្លួនឯង​ដោយ​គ្មាន​ភ្នាក់ងារ​ឡើយ​។ ប៉ុន្តែ​ខ្ញុំ​នឹង​តែងតែមាន​ដំបូន្មាន​ពី​ឪពុក​របស់ខ្ញុំ និង​អ្នក​ណែនាំ​របស់ខ្ញុំ Eric Olhats "​។​

​    ​Olhats គឺជា​បុរស​ម្នាក់​ដែល​រកឃើញ Griezmann បើទោះបី​វា​ជាការ​ចៃដន្យ​ក្តី​៕

adverise with khmeread

មតិយោបល់