adverise with khmeread Unnamed %281%29

បុរស​ម្នាក់​ប្រតិកម្ម​ថ្នាំ​ដេកស្លាប់​នៅ​សាលាឆទាន​

    កណ្តាល ៖ បុរស​ម្នាក់​បាន​ប្រិ​កម្ម​ថ្នាំ​រហូត​ដេកស្លាប់​បង្កឱ្យមាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃទី​១៥​ កញ្ញា ​ឆ្នាំ​២០១៦ នៅ​ចំណុច​សាលាឆទាន វត្ត​ពោធិ​មង្គល ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះឈ្មោះ អ៊ុំ អៀង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ​(​មាន​សតិ​មិន​ប្រក្រតី​) ​មុខរបរ មិន​ពិតប្រាកដ​នៅ​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​។​

    ប៉ូលិស​ប​ន្ថ​ថា នៅ​ថ្ងៃទី​១៤​ កញ្ញា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ ជនរងគ្រោះ​បា​នប​ណ្តើរកង់​គ្មាន​ចង្អើ​រ​ក្រោយ​មានអី​វ៉ាន់​ពេញ​កន្ត្រ​ក់មុខ​ចូល​ផ្ទះ​ឈ្មោះ ​អ៊ិ​ន សុខ​ហៀ​ង រួច​ទុក​កង់​ចោល​ហើយ​ដើរ​ចូលមក អង្គុយ​លើ​កាំ​ជ​ណ្តើ​រ​ផ្ទះ ឈ្មោះ អ៊ិ​ន​សុខ ហៀ​ង រួច​ជនរងគ្រោះ​បាន​ចាប់​កាន់ ពង​ទា របស់​ឈ្មោះ ​សុខ ហៀ​ង លេង​ហើយ​ឈ្មោះ​ សុខ ហៀ​ង​បាន​ប្រាប់​ជនរងគ្រោះ​ថា "​ពង​ទា​នៅ​ឆៅ​ទេ​"​។​

    ពេលនោះ​ជនរងគ្រោះ​បាន​និយាយថា​ "ខ្ញុំ​ចង់​ហុត​ពង​ទា​មួយ​" ​ឈ្មោះ​សុខ ហៀ​ង​បាន​និយាយថា បើ​ឯង​ហុត ក៏​ហុត​ទៅ។ ​ជនរងគ្រោះ​ឆ្លើយ​ថា​" ខ្ញុំ​អត់​ហុត​ទេ​... ខ្ញុំ​និយាយ​លេង​ទេ​"។ រួច​ជនរងគ្រោះ បាន​ដើ​រ​ទៅយក​កង់ ហើយ​លា​ឈ្មោះ​ សុខ ​ហៀ​ង ប្រាប់ថាខ្ញុំ​ទៅ​នៅ វត្ត​នោះ​ហើយ​ (​វត្ត​ពោធិ​មង្គល​)។​

    នៅ​ថ្ងៃទី​១៥ ​កញ្ញា​ ២០១៦ ម៉ោង​១ ​និង​៣០​នាទី រសៀល​ឈ្មោះ​ សោម ប៉ែត បាន​ឃើញ​ជនរងគ្រោះ​ដេក​ម្នាក់ឯង​ហើយ​បាន​ឃើញក​ង់ ជនរងគ្រោះ​ផ្អែក​នៅ​សាលាឆទាន​។ ថ្ងៃ​ដដែល​ម៉ោង​៥​ និង​២០​នាទី​ឈ្មោះ​ ម៉ៅ ស៊ី​ណាត​ ភេទ​ស្រី បាន​ដើ​រ​តាមផ្លូវ​ជាតិ​ពី​ជើង​ទៅ​ត្បូង​ឃើញ​ជនរងគ្រោះ​ដេក​នៅលើ​សាលាឆទាន ដោយ​លើ​កដៃ​ទាំងពីរ​ចុះ​ឡើ​ង​រួច​ដាក់​លើទ្រូង ដោយ​ពុំ​បាន​ចាប់អារម្មណ៍ រួច​ដើរមក​ផ្ទះ​តែម្តង។​

    បន្ទាប់មក​នៅ​ម៉ោង​៦​យប់​លោក​មេភូមិ​បាន​ទូរ​ស័ព្ទរាយការណ៍ មក​ប្រាប់​សមត្ថកិច្ច​ថា​មាន​ករណី​មនុស្ស​ដេកស្លាប់​នៅ​ចំណុច​កើតហេតុ​។ ​ក្រោយពី​ទទួលដំណឹង សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​វេលា​ម៉ោង​៧​យប់​បាន​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ផ្នែក​ជំនាញ​ស្រុក​ចូលរួម​ធ្វើការពិនិត្យ​សាកសព​ដេកស្លាប់​នៅលើ​សាលាឆទាន​ក្បាល​ទៅ​ត្បូង​ហើយ​មាន​វត្ថុ​រាវ​ (​ស ខាប់ៗ​លាយ​ឈាម​)​ ហូរ​ចេញ​តាម​មាត់​ និង​ច្រមុះ ពុំមាន​ស្លាកស្នាម​អ្វី​ឡើ​យ​។​

    នៅ​ជុំ​វិញ​សាកសព​មាន​ក្តាមប្រៃ​មួយថង់​តូច​,​ ពោត​ដុត​ឆ្អិន​មួយ​ផ្លែ​ស្បែកជើងផ្ទាត់​ពណ៌​ខ្មៅ ខ្សែ​ពណ៌​លឿង​០១​គូ​ទឹក​សុទ្ធ​០១​ដប​។ នៅ​ចំហៀង​សាលាឆទាន​ខាងជើង​មាន​កង់​ទូក​ស្រី​ពណ៌​ទឹកក្រូច​០១​គ្រឿង​មាន​កន្ត្រ​ក់មុខ​ក្នុង​កន្ត្រក់​នោះ​មាន​ភួយ​,​មុង​,​កន្សែង​,​ក្រមា​ខោអាវ និង​ថ្នាំពេទ្យ (​អំពី​នីសា​លីន​២៦​គ្រាប់​,​ ប៉ា​រ៉ា​សេ​តា​មុ​ល​០២​បន្ទះ​ស្មើ​២២​គ្រាប់​ប្រើ​អស់​១៩​គ្រាប់ ​របស់​ជនរងគ្រោះ​)​។ ​ក្រៅពីនេះ​បាន​ពិនិត្យ​ពុំ​ឃើ​ញ​មាន​អ្វី​ទៀត​ទេ​។​

    ការសន្និដ្ឋាន របស់​គ្រូ​ទេ​ព្យ​ជនរងគ្រោះ​ស្លាប់​ដោយ ប្រតិកម្ម​ថ្នាំ។ សាកសព បាន​ប្រគល់ជូន​ក្រុមគ្រួសារ ធ្វើ​បុណ្យ​តាម​ប្រពៃណី៕
 

adverise with khmeread

មតិយោបល់