adverise with khmeread Unnamed %281%29

ចាប់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​ស្រុក​ល្វាឯម​ដុត​កម្ទេចចោល

    កណ្តាល ៖ លោក​អភិបាលរង ស្រុក​ល្វាឯម បាន​ដឹកនាំ​ក្រុមចម្រុះ​រួមមាន​កម្លាំង​ប៉ូលិស​ស្រុក ២​នាក់​,​ កម្លាំង​សឹក​រង​ស្រុក​០១​នាក់​,​ សហគមន៍​នេសាទ​០៧​នាក់​បាន​ចុះបង្ក្រាប​ទ​ល្មើស​នេសាទ​ត្រី​ខុសច្បាប់​នៅ​ចំណុច​៤​ឃុំ ក្នុង បឹង​វាល​សំណាប មាន ១.​ឃុំ​សារិកាកែវ, ២.​ឃុំ​ពាម​ឧកញ៉ា​អុង, ៣.​ឃុំ​បា​រុង, ​៤.​ឃុំ​ព្រែក​ក្មេង​ស្រុក​ល្វាឯម ខេត្តកណ្តាល នៅ​ថ្ងៃទី១៥ ​កញ្ញា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៤​ល្ងាច​។​

    លទ្ធផល​ប​ង្ក្រា​បាន​លប​ស្បៃ​ចំនួន ៨២ លប​,​ បង្គោល ចំនួន ៣០៦ ដើម​,​ ព្រួល​ស្បៃ​ប្រវែង ២.៣០០​ម៉ែត្រ​,​ ចាក់​លែង​កូន​ត្រី​ចម្រុះ​ចំនួន​២៣០​គីឡូក្រាម។ ​សម្ភារៈ​បទល្មើស​បាន​ដុតបំផ្លាញ​ចោល​នៅ​ចំណុច​ឃុំ​ព្រែក​ក្មេង​ភ្លាមៗ​តែម្តង៕

 

adverise with khmeread

មតិយោបល់