adverise with khmeread Deathmain

តារា​សម្តែង​ចិន​ស្លាប់​ដោយសារ​មហារីក ក្រោយ​ជ្រើសរើស​វិធី​ជប់​ខ្យល់​ជាជាង​ព្យាបាល​តាម​វិធី​គីមី​

    ​តួ​សម្ដែង​ស្រី​ចិន​នាង Xu Ting បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​នៅ​អាយុ ២៦ ឆ្នាំ​។​

​    ​យោងតាម​វេ​ប​សាយ Shanghaiist នាង​បាន​លាតត្រដាង​ទៅ​អ្នកគាំទ្រ​នាង​នៅ​ខែកក្កដា​ថា នាង​មាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មហារីក​កូនកណ្តុរ​។​

​    ​យ៉ាងណាមិញ Xu បានសម្រេច​ចិត្ត​ទៅ​ព្យាបាល និង​ជ្រើស​រើសយក​ការព្យាបាល​បែប​ប្រពៃណី​ចិន​មុន​វះកាត់ (​ជប់​ខ្យល់​)​។ ពេល​នាង​ទទួល​ការព្យាបាល នាង​មាន​អារម្មណ៍​ឈឺ​ចុកចាប់ និង​ស្លាប់​ភ្លាមៗ​តែម្ដង​។ ក្នុង​ខែកក្កដា​នាង​បាន​ផុស​រូបភាព​ជាច្រើន​នៃ​រូបនាង​កំពុងតែ​កោស​ជប់​ពី​កន្លែង​ព្យាបាល​បែប​ប្រពៃណី​មួយ​។​

​    ​ក្រៅពី​កោស​ជប់ Xu បាន​ទៅ​ចាក់​ម្ចុ​ល​វិទ្យាសាស្ត្រ កោសខ្យល់ និង ការព្យាបាល​ដោយ​បង្ហូរឈាម​ចេញ​។​

​    ​អ្នកគាំទ្រ​នាង​បាន​ជំរុញ​នាង​ទៅ​ទទួល​ការព្យាបាល​ត្រឹមត្រូវ មុន​វិធីសាស្ត្រ​ព្យាបាល​បែប​បុរាណ​ចិន ខណៈដែល​ពួកគេ​ចង់ឱ្យ​នាង​ព្យាបាល​ជាមួយនឹង​ថ្នាំ​ពួកលោក​ខាងលិច​។​

​    ​នាង Xu មិនបាន​ទទួលយក​ដំបូន្មាន​របស់​អ្នកគាំទ្រ​ឡើយ និង​បាន​ស្លាប់​កាលពី​ថ្ងៃ ៧ ក​ញ្ញ​ថ្មីៗ​នេះ​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់