adverise with khmeread Unnamed %281%29

ឃាត់​មនុស្ស​៥​នាក់​លើ​៣​ករណី​ពាក់ព័ន្ធ​គ្រឿងញៀន

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​ជំនាញ​របស់​ស្នងការដ្ឋាន​ខេត្ត​បាន​បង្ក្រាប​ករណី​ចែកចាយ​ប្រើ​ប្រាស់​គ្រឿងញៀន ៣​លើក ឃាត់​ជ​សង្ស័យ​៥​នាក់​និង​ដកហូត​វត្ថុតាង​មួយចំនួន នៅ​ទីតាំង​ផ្សេងៗ​គ្នា។

    ប៉ូលិស​និយាយថា លើ​ក​ទី​១- ថ្ងៃទី​១៤​កញ្ញា​២០១៦​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​​នៅ​ឃុំ​ជើ​ង​គោ ស្រុក​ព្រៃនប់ ឃាត់ខ្លួន​ម្នាក់ ឈ្មោះ ផន បាវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដកហូត​បាន​ថ្នាំញៀន ១​កញ្ចប់​, កូនកាំបិត ១​ដើម​។

    លើ​ក​ទី​២- ថ្ងៃទី​១៥ ​កញ្ញា​ ២០១៦​ វេលា​ម៉ោង​១០ ​និង​៤០​នាទី​នៅឃុំ​វាលរេញ ស្រុក​ព្រៃនប់ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រស់ ម៉ូត ភេទ​ប្រុស អាយុ៣០​ឆ្នាំ ដកហូត​បាន​ថ្នាំញៀន ១​កញ្ចប់​តូច និង​ទូរស័ព្ទដៃ​១​គ្រឿង។

    លើក​ទី​៣-​ថ្ងៃទី​១៥ ​ក​ញ្ញ ​២០១៦​ វេលា​ម៉ោង​៤​ និង​២០​នាទី​ល្ងាច​នៅ​ភូមិ​២​សង្កាត់​លេខ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ភេទ​ប្រុស​គឺ ១-​ឈ្មោះ មាស រដ្ឋា អាយុ២៤​ឆ្នាំ​, ២-​ឈ្មោះ ឆោម តារា អាយុ២០​ឆ្នាំ ​និង​៣-​ឈ្មោះ លឹម សុភ​ក្រា អាយុ​២៤​ឆ្នាំ។ ​ដកហូត​បាន​ថ្នាំញៀន​២​កញ្ចប់​តូច និង​សម្ភា​រៈជក់​គ្រឿងញៀន​មួយចំនួន។​

    ជនសង្ស័យ​ទាំង​៥​នាក់​បាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់