adverise with khmeread Tracey evelyn personal shopper dark circles

តើធ្វើដូចម្តេចដើម្បីកម្ចាត់ស្នាមខ្មៅក្រោមភ្នែកនិងរង្វង់ភ្នែកខ្មៅ?

​    ​មិន​ថា​បុរស​ឬ​នារី​ទេ​គឺ​សុទ្ធតែ​ប្រាថ្នា​ចង់បាន​រូប​សម្រស់​ស្រស់ស្អាត​ជាទី​ទាក់ទាញ​ភ្នែក​របស់​មនុស្ស​ទូទៅ តែ​ចំពោះ​ស្ត្រី​វិញ​មុខមាត់​ស្អាត​រលោង​តែ​ភ្នែក​របស់គាត់​ឡើង​ខ្មៅ​នោះ​នឹង​ធ្វើឱ្យ​គាត់​យល់ថា​មិន​គ្រប់គ្រាន់​ទេ​។ ឥឡូវ​វា​លែង​ជា​បញ្ហា​សម្រាប់​គាត់​ទៀតហើយ​ប្រសិនបើ​អនុវត្តតាម​វី​ធី​ខាងក្រោម​៖

១. ទឹកឃ្មុំ     ​
​    ​អ្នកណា​ក៏​ដឹង​ដែលថា​ទឹកឃ្មុំ​មាន​សារៈ​ប្រ​យោ​ជ​ន៏​សម្រាប់​សុខភាព ក្នុងនោះ​វា​អាចជួយ​កម្ចាត់​រង្វង់​ភ្នែក​ខ្មៅ​ដោយ​គ្រាន់តែ​យក​ទឹកឃ្មុំ​លាប​ជុំវិញ​រង្វង់​ភ្នែក​និង​ក្រោម​ភ្នែក​មុន​ចូល​គេង​លុះ​ព្រឹក​ឡើង​លាង​សម្អាត​នឹង​ទឹក​ធម្មតា​។ អនុវត្ត​របៀបនេះ​ឱ្យបាន​៣-៤​ដង​ក្នុង​១​ស​ប្តា​ហ៏​ស្នាម​ខ្មៅ​នឹង​រលុប​បាត់អស់​។

២. ត្រសក់​
​    ​ចូរ​ចិត​ត្រសក់​ជា​ចំណិត​រួច​ដាក់​ខ្លះ​សេ​ឱ្យ​ត្រជាក់​បន្ទាប់មក​បិទ​នៅលើ​រង្វង់​ភ្នែក​ហើយ រក្សាទុក​រយៈពេល​១០​ទៅ​១៥​នាទី ទើប​លាង​សម្អាត​ភ្នែក​ដោយ​ទឹក​ធ​ម្មតា​ឬ​ក្តៅ​អ៊ុនៗ ប្រសិនបើ​អ្នកមាន​ពេល​វា​លា​គ្រប់គ្រាន់​អាចធ្វើ​៣​ដង​ក្នុង​១​ថ្ងៃ ព្រោះថា​ផ្លែ​ត្រសក់​មាន​លក្ខណៈសម្បត្តិ​ពិសេស​ម្យ៉ាង​គឺ​ប្រឆាំងនឹង​ការ​រលាក​។​

៣. ទឹកក្រូច​ឆ្មា​
​    ​វីតាមីន​សេ​នៅក្នុង​ទឹកក្រូច​ឆ្មា​ធ្វើឱ្យ​ភ្លឺ​ស្អាត​ល្អប្រសើរ​សម្រាប់​ស្បែក​ជា​រៀងរាល់ថ្ងៃ​។ យក​ដុំ​សំឡី​ស​ស្អាត​ជ្រលក់​ក្នុង​ទឹកក្រូច​ឆ្មា​ហើយ​យកមក​ជូត​ក្រោម​ភ្នែក​និង​រង្វង់​ភ្នែក តែ​ត្រូវ​ប្រយ័ត្ន​កុំ​ឱ្យចូល​ភ្នែក រូ​ច​ទុក​រយៈពេល​១០​នាទី​សឹម​លាង​សម្អាត​ដោយ​សំឡី ជ្រលក់​ទឹក​ត្រជាក់​។​

៤. ដំឡូងបារាំង​
​    ​លក្ខណៈសម្បត្តិ​ធម្មជាតិ​នៅក្នុង​ដំឡូងបារាំង​អាចជួយ​ឱ្យ​ស្បែក​ភ្លឺ​នៅ​ជុំវិញ​ភ្នែក​និង​បន្ថយ​ការ​ហើម​។ កាត់​ដំឡូងបារាំង​ជា​ចំណិត​រូ​ច​យកមក​បិទ​ធ្វើ​ដូច​ផ្លែ​ត្រសក់​ដែរ ឬ​ម្យ៉ាងទៀត​ចិ​ញ្ចាំ​ដំឡូងបារាំង​ឱ្យ​ម៉ដ្ឋ​ហើយ​យកមក​បិទ​នៅត្រង់​រង្វង់​ភ្នែក​ទុកចោល​១៥​នាទី​លាង​ទឹក​ធម្មតា​ចេញ​។​

៥. ថង់​តែ​ដែល​ប្រើ​ហើយ​
​    ​ថង់​តែ​ដែល​ប្រើ​ហើយ​យកទៅដាក់​ក្នុង​ទូរ​ទឹកកក​ឱ្យ​ត្រជាក់​បន្ទាប់មក​យក​បិទ​លើ​ផ្ទៃ​ភ្នែក​ក្នុង​រយៈពេល​១៥​នាទី អនុវត្ត​៣-៤​ដង​ក្នុង​១​ស​ប្តា​ហ៏​។​

៦. ស្លាបព្រា​បាយ​
​    ​វា​ហាក់ដូច​ចម្លែក​តែមាន​ប្រសិទ្ធិភាព​ដោយ​យក​ស្លាបព្រា​បាយ​ចំនួន​២​ដាក់​ក្នុង​ទូរ​ទឹកកក​ឱ្យ​ត្រជាក់​សឹម​យកមក​ដាក់​លើ​ភ្នែក​របស់​អ្នក​រហូតដល់​ស្លាបព្រា​នោះ​បាត់​ត្រជាក់ អនុវត្ត​៣-៤​ដង​ក្នុង​១​ស​ប្តា​ហ៏​។​

​វិធី​ដែល​បាន​រៀបរាប់​ខាងលើ​សុ​ទ្ទ​សឹងតែ​បាន​ជោគជ័យ​បើ​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​។​តើ​អ្នកនឹង​ជ្រើស​រើសយក​វិធី​មួយណា​?

adverise with khmeread

មតិយោបល់