Unnamed %281%29

នាំ​ជនជាប់ចោទ​ម្នាក់​ជួញដូរ​គ្រឿ​ញៀន​ទៅ​ដាក់គុក​

    កណ្តាល ៖ ជនជាប់ចោទ​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល​នាំយកទៅ​ដាក់ពន្ធនាគារ​ខេត្តកណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​១៦ ​កញ្ញា​នេះ បន្ទាប់ពី​តុលាការ​សម្រេច​ឃុំខ្លួន​ពាក់ព័ន្ធ​រក្សា​និង​ជួញដូរ​គឿង​ញៀន​ដោយ​ខុសច្បាប់។​

    មន្ត្រី​អាវុធហត្ថ​ខេត្តកណ្តាល​បានឱ្យដឹងថា នៅវេលា​ម៉ោង​១០ ​និង​១​នាទី ថ្ងៃទី​១៤​ កញ្ញា ​២០១៦​កម្លាំង អាវុធហត្ថ​ស្រុក​លើកដែក និង មន្ទីរ​យុត្តិធម៌​ខេត្ត ចុះបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យស់​ សំ​ភ​ស្ត័ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​។​

    ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ថ្នាំញៀន ​(​ម៉ា​ទឹកកក​) ចំនួន១​កញ្ចប់​តូច​។​ ​បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​សម្រេច​ឃុំខ្លួន ហើយ​បញ្ជូនទៅ​ញាត់​គុក​តែម្តង៕

មតិយោបល់