adverise with khmeread 14355812 1120972857989588 189181596 n

បញ្ជូន​បុរស​ម្នាក់​ទៅ​ឃុំខ្លួន​ពីបទ​ផិតក្បត់​

    កំពង់ចាម ៖ លោក នៅ យ៉ា​រ័ត្ន ចៅក្រមស៊ើ​ប​សួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឃុំខ្លួន​លេខ ៥៥៦ ឃ​.​ខ ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់ ភេទ​ប្រុស ពីបទ​ផិត ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្ពឺ​"​ក​" ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​១១​ កញ្ញា​​ ២០១៦ ដោយមាន​ការសម្របសម្រួល​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ចាម កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ចំការលើ បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​បទ​ផិតក្បត់​នៅ​ចំណុច​ភូមិ​ស្ពឺ ​"​ក​" ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម។ ​ជា​លទ្ធផល​បាន​នាំខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វឿ​ង វ៉ាន់​នាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​បន្ទាយ​ជ័យ ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម មកកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ ទៅតាម​ប​ញ្ញ​តិ្ត​ច្បាប់​ស្តីពី​ឯក​ពន្ធភាព តាម​មាត្រា​៧ ចែងថា ត្រូវ​ចាត់ទុកថា​មាន ពិរុទ្ធ​ក្នុង​បទ​ផិ​តបុរស​ដែលមាន​ចំណងអាពាហ៍ពិពាហ៍​ពីមុន​មិនទាន់​រលាយ​ហើយ​ទៅ​រួម​សេវនកិច្ច ជាមួយ​ស្ត្រី​ផ្សេងទៀត​។​ ស្រី្ត​ដែលមាន​ចំណងអាពាហ៍​ពិពា​ហ៍​ពីមុន​មិនទាន់​រលាយ ហើយ​ទៅ​រួម​សេវនកិច្ច ជាមួយ​បុរស​ផ្សេងទៀត​៕

adverise with khmeread

មតិយោបល់