adverise with khmeread 0

​សារមន្ទីរ​មួយ​នៅ​ញូវយ៉ក​បើក​ឱ្យ​សាធារណជន​ប្រើប្រាស់​បង្គន់​ស្រោប​មាស​សុទ្ធ ១៨ កា​រ៉ាត់​

​    ​សាធារណជន​នឹងត្រូវ​អញ្ជើញ​ឱ្យ​ចំណាយលុយ ១ សេន​ដុល្លារ​ដើម្បី​អង្គុយ​នៅលើ​បង្គន់​ដែល​ត្រូវបាន​រចនា​ឡើង​សម្រាប់​មនុស្ស​ទាំង​ពីរភេទ​នៅឯ​សារមន្ទីរ Guggenheim Museum ក្នុង​ទីក្រុង​ញូវយ៉ក​។​

​    ​វិចិត្រករ​អ៊ីតាលី និង​ជាជាង​ចម្លាក់​គឺ​លោក Maurizio Cattelan បាន​ច្នៃ​ស្រោបមាស​សុទ្ធ ១៨ កា​រ៉ាត់​ទៅលើ​បង្គន់​មួយ ដែល​គាត់​ដាក់ឈ្មោះថា America​។ អ្នកក្រុង​ញូវយ៉ក​បាន​និយាយថា បង្គន់​នេះ​ត្រូវបាន​ដំឡើង​នៅ​បង្គន់​សាធារណៈ​មួយ​ក្នុង​សារមន្ទីរ Guggenheim​។​

​    ​អ្នកទស្សនា​ដែល​បង់លុយ​ចូល​សារៈមន្ទីរ នឹង​អាច​ប្រើ​បង្គន់​នេះ​តាម​ចំណង​របស់ខ្លួន​។ យោងតាម​សារៈមន្ទីរ​បានឱ្យដឹងថា ការតាំង​ពី​ព័រ​ណ៍​នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​ឱ្យ​សាធារណជន​ស្គាល់​រសជាតិ​របស់​ថ្លៃ​ប្រណិតៗ​៕

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់