adverise with khmeread Ghost on sky sports 00 00 00 22 still007

អ្នកមើល​ប៉ុស្តិ៍ Sky Sports ព្រឺ​ឆ្អឹងខ្នង​ទាំងយប់ ពេល​ឃើញ​ស្រមោល​ខ្មោច​រត់​ពីក្រោយ​ខ្នង​ពិធីករ Phil Neville

    ​អ្នកគាំទ្រ​បាល់ទាត់​នាំគ្នា​ព្រឺ​ឆ្អឹងខ្នង បន្ទាប់ពី​ឃើញ​ខ្មោច​មួយ​ចេញ​នៅលើ​កញ្ចក់​ទូរទស្សន៍​ពីក្រោយ​ពិធីករ​កីឡា ខណៈដែល​ពួកគេ​កំពុងនិយាយ​នៅ​ស្ថានីយ Sky Sports កាលពី​យប់​ថ្ងៃ​ចន្ទ ទី​១២ កញ្ញា​។​

​    ​គេ​អាច​មើលឃើញ​រូបរាង​ស្រមោល​ស្ទង់ៗ​មួយ​យ៉ាងច្បាស់​ដើរ​នៅ​ជុំវិញ​តារាង​បាល់ទាត់ Stadium of Light បន្ទាប់ពី​ម្ចាស់ផ្ទះ Sunderland ប៉ះ​ជាមួយនឹង​ក្រុម Everton កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​    ​ព្រលឹង​ខ្មោច​ត្រូវបាន​គេ​ឃើញ​ដើរកាត់​តារាង​ស្មៅ​ក្នុង​កីឡាដ្ឋាន​ដែល​គ្មាន​មនុស្ស​សោះ នៅ​ពីក្រោយ​ពិធីករ​បាល់ទាត់​លោក Jamie Carragher និង Phil Neville​។​

​    ​ដំបូង​ឡើយ​វា​ហាក់បីដូចជា​អ្នកចាំទី​ម្នាក់ ឬក៏​អ្នក​មើលថែ​សួន​ក្នុង​កីឡដ្ឋាន​នេះ​ប៉ុណ្ណោះ​។ ប៉ុន្ដែ​នៅពេល​អ្នកវិភាគ​បាល់ទាត់​ម្នាក់ទៀត​ចូលមក​អង្គុយ​នៅ​កណ្តាល ស្រាប់តែ​ស្រមោល​នោះ​បាត់​ខ្លួន​តែម្ដង​៕

 

* វីដេអូដើម

 

adverise with khmeread
ប្រភព៖ SkySport

អ្នកនឹងចូលចិត្ត

មតិយោបល់