adverise with khmeread Unnamed %282%29

ព្រួត​គ្នា​កាប់​បុរស​ម្នាក់​ជាច្រើន​កាំបិត​ឡើង​សុះ​ខ្លួន​និង​បាញ់​ថែម​១​គ្រាប់​ចំ​ភ្លៅ រួច​នាំគ្នា​គេចខ្លួន​អស់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ដោយ​ស្នាម​កាំបិត​ជាច្រើន​កន្លែង​និង​រង​នូវ​គ្រាប់ កាំភ្លើង​ចំនួន​១​គ្រាប់​ចំ​ភ្លៅ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​ភាគី​ម្ខាង​ទៀត​កាលពី​វេលា​ម៉ោង​១១ ​និង​១០​នាទី​យប់​ថ្ងៃទី​១៥ កញ្ញា ២០១៦ ចំណុច​ផ្លូវដែក​មុខ​ក្តាន់​២ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូន​ពេញ រាជធានី​ភ្នំពេញ។


 
    តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ សាម ផាន់​ណា ហៅ​ថុ​នា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ជនសង្ស័យ​បាញ់​០១​គ្រាប់​ត្រូវចំ​ភ្លៅ​ខាងឆ្វេង​ធ្លាយ និង​របួស​ដោយសារ​កា​ប់​និង​កាំបិត​ជា​ច្រើ​ន​កន្លែង​ផងដែរ។ ​ប​ច្ច​ប្បន្ន​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

    តាម​ការប្រមូល​ព័ត៌មាន​នៅ​ជុំវិញ​កន្លែង​កើត​ហេតុ ជនសង្ស័យ​មាន​គ្នា​០២​នាក់ ម្នាក់​អាយុ​ជាង​២០​ឆ្នាំ ជា​ម្ចាស់​កាំ​ភ្លើ​ង​(​រត់គេចខ្លួន​)​ និង​ម្នាក់ទៀត អាយុ​ជាង​៣០​ឆ្នាំ ជា​អ្នក​កាន់​ដាវ​(​រត់គេចខ្លួន​)។ 

    សមត្ថកិច្ច​បានបង្ហាញ​ពី​ដំណើរ​ហេតុការណ៍​ខាងលើ​ថា ដំបូង​គេ​បានឮ​សំឡេង​ឈ្លោះប្រកែក​គ្នា ចេញពី​ក្នុង​ច្រក​តូច​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​(​សំណង់​អនាធិបតេយ្យ​) ស្រាប់តែ​ឃើ​ញ​ជនរងគ្រោះ​រត់ចេញ​ពី​ផ្លូវ​តូច​នោះ​ដោយមាន​ស្នាម​ឈាម​ហូរ​ជោគ​ខ្លួន។​

    បន្ទាប់មក​កី​ឃើ​ញ​ជនសង្ស័យ​២​នាក់ ដោយ​ម្នាក់​កាន់​ដាវ​កាប់​ជនរងគ្រោះ​រីឯ​ជនសង្ស័យ​ម្នាក់ទៀត​កាន់​កាំ​ភ្លើ​ង​នៅ​នឹង​ដៃ​បាញ់​ជនរងគ្រោះ​០១​គ្រាប់​ត្រូវ​ភ្លៅ​ឆ្វេង ហើយ​ក៏​រត់​គេចខ្លួនបាត់​តែម្តង​។​

    គួរបញ្ជាក់ ផងដែរ​ថា ដោយ​ស្ថិតក្នុង​ការស្វែងរក​ចាប់ខ្លួន​ជនដៃដល់​ទាំង​២​ខាងលើ គឺ​សមត្ថកិច្ច​សុំ​រក្សា មិន​បញ្ចេញ​ឈ្មោះ​ជនដៃដល់​ទាំង​២​នេះ​សិន៕​

adverise with khmeread

មតិយោបល់