adverise with khmeread 1

នាង Ariana Grande ឈ្លោះ​គ្នា​បែកផ្សែង​ជាមួយ​ឌី​ជេ Ryan Seacrest ខណៈ​កំពុង​ផ្សាយ​ផ្ទាល់​ក្នុង​វិទ្យុ

​    ​កញ្ញា Ariana Grande បាន​ជជែក​ដេញដោល​ជាមួយ​លោក Ryan Seacrest បន្ទាប់ពី​គាត់​បាន​លូកដៃ​ចូលក្នុង​ជីវិត​ឯកជន​របស់​កញ្ញា​អំឡុង​ការផ្សាយ​ផ្ទាល់​មួយ​តាម​វិទ្យុ​។​

​    ​ដោយមាន​វត្តមាន​នៅក្នុង​កម្មវិធី On Air With Ryan Seacrest កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​ថ្មីៗ​នេះ តារាចម្រៀង​វ័យ ២៣ ឆ្នាំ​រូបនេះ​បាន​ថាឱ្យ​ខ្លាំងៗ​ដាក់​ឌី​ជេ Seacrest បន្ទាប់ពី​គាត់​បាន​សុំ​នាង​ឱ្យ​បញ្ជាក់​ពី​ពាក្យ​ចចាមអារ៉ាម​ដែលថា នាង​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារាចម្រៀង Rap អាមេរិក Mac Miller​។​

​    ​Grande បានប្រកែក​ជាមួយ Seacrest ពិធីករ​ដាក់ពិន្ទុ​ដ៏​ល្បី​មួយរូប​ផងដែរ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង American Idol ដោយ​និយាយថា លោក​គ្មាន​សិទ្ធិមក​វែកញែក​អំពី​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​នាង​ឡើយ​។​

​    ​ដោយ​សម្តៅ​ទៅលើ​រូបភាព​មួយ​ដែលមាន Grande កំពុង​ឱប​បុរស​ម្នាក់ ដែល​គេ​ជឿថា ជា​លោក Miller ឌី​ជេ Seacrest បាន​និយាយថា "​កាលពីពេល​ថ្មីៗ​នេះ កញ្ញា​បានបញ្ជាក់​អំពី​ទំនាក់ទំនង​ជាមួយ Mac Miller នៅលើ Instagram"​។ Grande បាន​តប​ភ្លាមៗ​ថា "​ម៉េច​ក៏​មកដល់​ប្រធានបទ​នេះ​ទៅវិញ​អ៊ីចឹង​? តើ​ប្តូរ​ប្រធាន​ហ្នឹង​បាន​ស្អី​មកវិញ​?"​។​

​    ​បន្ទាប់ពី Seacrest ប្រកែក​ថា វា​គ្រាន់តែ​ជា​បញ្ជី​សំណួរ​ដែល​គាត់​ព្រាងទុក​មក​នោះ នាង Grande ក៏បាន​តប​ថា "​ចង់​បានន័យថា​ម៉េច​? លោក​កំពុង​សួរ​ស្អី​គេ​? លោក​និយាយ​ប្រយោគ​អ៊ីចឹង ឱ្យគេ​ឆ្លើយ​យ៉ាងម៉េច​? ខ្ញុំ​មិនដឹង​ទេ លោក​...​វា​ដូចជា​ឆាប់​ពេក​ហើយ​សម្រាប់​សំណួរ​បែបនេះ​"​។​

​    ​ដោយ​សម្តែង​ការមិនសប្បាយចិត្ត នាង​បាន​បន្តថា "​ប្រសិនបើ​ខ្ញុំ​បង្ហោះ​រឿង​ដែល​បាន​កើតឡើង​នេះ ហើយ​ចែករំលែក​ពេញ​បណ្តាញ​សង្គម ខ្ញុំ​មិន​ប្រាកដថា អ្នក​ស្តាប់​រាប់លាន​នាក់​នឹង​យល់​បែបណា​ចំពោះ​លោក Ryan Seacrest ឯង​នោះទេ​"៕

 

adverise with khmeread
ប្រភព៖ TheIndependent

អ្នកនឹងចូលចិត្ត

មតិយោបល់