adverise with khmeread 1

អត់​លើកលែង!!!​ អា​ស្ទាវ​ផឹក​ស្រវឹង​ដូច​ក្របី​ឡើងក ប៉ុនប៉ង​ចាប់​លោកយាយ អាយុ​៨៦​ឆ្នាំ​រំលោភ​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​

    កណ្តាល ៖ អា​ស្ទាវ​ផឹក​ស្រវឹង​ដូច​ក្របី​ឡើងក ប៉ុនប៉ង​រំលោភ​សេព​សន្ធ​វៈលើ​លោកយាយ​ អាយុ​៨៦​ឆ្នាំ​ មិន​សម្រេច​ក៏​វាយដំ​ធ្វើបាប​គាត់​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិល្វា​ទោង ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល ​ត្រូវបាន​អ្នកស្រុក​ចាប់ចង ហើយ​ប្រគល់ឱ្យ​ប៉ូលិស​វ៉ៃខ្នោះ​នាំទៅ​ស្រុក។​

    ប៉ូលិស​និយាយថា លោកយាយ​រងគ្រោះ​ឈ្មោះ​ឌ​.​ស អាយុ​៨៦​ឆ្នាំ ទីលំនៅ​សព្វថ្ងៃ​ភូមិ ល្វា​ទោង ឃំ​ុ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ប៊ុង ធឿន ភេទ​ប្រុស អាយុ​៣៨ ឆ្នាំមាន​ទី​លំ​នៅ​ភូមិ​ព្រែក​ផ្អាវ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ ត្រូវ​ឃាត់ខ្លួន។​

    ប៉ូលិស​បន្តថា នៅ​រសៀល​ថ្ងៃខែ​ឆ្នាំ​ខាងលើ វេលា​ម៉ោង​២​​ និង​៣០​នាទី​រសៀល​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ល្វា​ទោង បានឃើញ​ជនសង្ស័យ​ឈ្មោះ ប៊ុង ធឿន ដើរ​មកពី​លិច​ផ្លូវ​ចូល​ភូមិ​ល្វា​ទោង ដោយ​សភាព​ស្រ​វឹ​ង​ជោក​។​

    លុះ​ពេល​ដើរ​មកដល់​ក្នុងភូមិ​ឱ្យតែ ឃើញ​ក្មេងស្រីៗ​ក៏​ដេញចាប់ តែ​ត្រូវ​អ្នកភូមិ​ដេញ​វាយ​ពេលនោះ​ជនសង្ស័យ​ក៏​រត់​បាត់​នៅពេលនោះ​ទៅ។​

    មកដល់​ដល់​ម៉ោង​១១​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ជនសង្ស័យ​ខាងលើ​បាន​ចូលទៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ក៏​ចាប់​ស្រាត​សារុង​ហើយ​ជនរងគ្រោះ​បាន​រើ​បម្រាស់​ហើយ​ស្រែក​ឱ្យ​អ្នកភូមិ​នៅក្បែរនោះ​ជួយ​។​

    ភ្លាមៗនោះ ជនសង្ស័យ​ក៏បាន​វាយ​ទៅលើ​ជនរងគ្រោះ​ បណ្ដាលឱ្យ​រងរបួស​ជាច្រើន​កន្លែង ក្រោយពី​ចាប់រំលោភ​មិនបាន​។ បន្ទាប់មក​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​បានឮ​សម្លេង​ស្រែក​ឱ្យជួយ​ពេលនោះ​ពួកគាត់​ក៏​ចុះពីលើផ្ទះ​ទៅ​មើល​ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​វាយ​ជនរងគ្រោះ។​

    ឃើញ​ដូចនេះ​ពួកគាត់​ក៏​ចូលទៅ​ចាប់​ជនសង្ស័យ​ចងទុក​រួច រាយការណ៍​មក​សមត្ថកិច្ច​​ប៉ុស្ដិ៍ នៅពេលនោះ​មេឃ​ភ្លៀង​ផ្លូវ​ចូលក្នុង​ភូ​មិ​លំបាក​ធ្វើដំណើរ​ដោយ​ថ្មើរជើង​រហូត​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ទើប​យក​ជន​ស​ង្ស័​យដល់​ប៉ុស្ដិ៍​។​

    បច្ចុប្បន្ន ជ​នស​ង្ស​យ័​បាន​បញ្ជូនមក អធិការដ្ឋាន​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​បន្ត៕

adverise with khmeread

មតិយោបល់