adverise with khmeread 14348873 1121050531315154 1524924937 n

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្រើ​ហិង្សា​ដោយ​ចត​នា​

    កណ្តាល ៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ប្រទាល​ស្រុក​ស្អាង​បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​នៅ​ថ្ងៃទី១៦​ កញ្ញា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៩ ​និង​៤២​នាទី​នេះ​នៅ​ចំណុច​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ប្រទាល​បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ហេង ឆៃ​ហ៊ាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​លក់​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ព្រែក​បា​រ៉េ​ន​លើ​ឃុំ​ស្វាយ​ប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ឃាត់​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី១៦ ​ខែមិថុនា ​ឆ្នាំ​២០១៥​កន្លងទៅ។​

    ការចាប់ខ្លួន​យោងតាម​ដីកា​លេខ៖ ៧៨១.១៥​ចុះ​ថ្ងៃទី​០៥.១០.២០១៥  របស់លោក ផូង វណ្ណ ចៅក្រម​ស៊ើ​ប​សួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល និង​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង​ដើម្បី​បន្ត​នីតិវិធី៕

adverise with khmeread

មតិយោបល់