adverise with khmeread Unnamed %285%29

សន្និបាត​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​​បន្ត​អាណត្តិ​ថ្មី ឆ្នាំ​២០១៦​ដល់ ឆ្នាំ​២០២០

    ភ្នំពេញ ៖ សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា បានរៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​របស់ខ្លួន និង​បាន​បន្ត អាណត្តិ​ថ្មី ទី​៣ រយៈពេល​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៦​រហូតដល់​ឆ្នាំ​២០២០ ដោយបាន​ធ្វើឡើង​កាលពី​ល្ងាចម្សិលមិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយមាន​សមាសភាព​ស​មា​ជិ​ក​ប្រតិបត្តិ​ចំនួន​៩​រូប​។​

    សមាជិក​ប្រតិបត្តិ​ចំនួន​៩​រូប​ត្រូវ​បានអនុម័ត​ជា​ឯកច្ឆន្ទ​តាមរយៈ​តាម​ការបោះឆ្នោត​ដោយ​ក្នុងនោះ​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​បន្ត​ជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡាវាយកូនគោល កម្ពុជា ជា​បន្តទៀត​, លោក ឯក ស៊ុន​ចាន់ អនុប្រធាន​, លោក ជា បូរ៉ា អគ្គលេខាធិការ​, លោក ស៊ឹម ស៊ូ​យុង និង​លោក ឆោម សំបូរ ជា​អគ្គលេខាធិការរង​, លោក ម៉ុ​ន សុជា អគ្គ​ហិ​រញ្ញឹក រីឯ​លោក នូ អេ​លី​ដែន លោក ថោង សុខ​ខាំ​មុន្នី និង​លោក ពៅ ពេជ្រ​មេត្តា ជា​សមាជិក​។​

    ថ្លែង​នៅក្នុង​អង្គ​មហាសន្និបាត​លោក​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មាន ប្រសាសន៍ថា កាលពី​អាណត្តិ​ចាស់​លោក ទៀ បាញ់ បានធ្វើ​ឲ្យ​វិស័យ​កីឡាវាយកូនគោល​នៅ​កម្ពុ​ជាមាន សកម្មភាព​យ៉ាងខ្លាំង ហើយ​ថែមទាំង​បាន​បង្កើន​កម្រិត​បច្ចេក​ទេស​របស់​កីឡាករ​កាន់តែ​ប្រសើរឡើង​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ និង​ធ្លាប់បាន​ចូលទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។​

    ប្រធាន​អូឡាំពិក​កម្ពុជា​រូបនេះ​បាន​គាំទ្រ​លោក ទៀ បាញ់ ដែល​បាន​ជាប់​ជា​ប្រធាន​សហព័ន្ធ នៅ​អាណត្តិ​ថ្មី​នេះ ហើយ​លោក​សូម​ឲ្យ​ថ្នាក់ដឹកនាំ សហព័ន្ធ​ខិតខំ​បន្តទៀត ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​ជំនាញ​មួយ​នេះ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​

    លោក ឯក ស៊ុន​ចាន់ មានប្រសាសន៍​ដែរ​ថា សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​បង្កើតឡើង តាំងពី​ឆ្នាំ​២០០៧ ហើយ​គិត​មកដល់​បច្ចុប្បន្ន មាន​ទីលាន​វាយកូនគោល​ទំនើបៗ​ចំនួន​៥ គឺ​នៅ​ភ្នំពេញ​១​កន្លែង នៅ​ខេត្តសៀមរាប មាន​៣​កន្លែង និង​ខេត្តកោះកុង​មាន​១​កន្លែង​។ 

    ក្នុង​មួយឆ្នាំៗ សហព័ន្ធ​បាន​បង្កើត​ព្រឹត្តិការណ៍ ប្រកួត​បាន​ចំនួន​៥​លើក និង​ស្វែងរក​ប្រាក់ចំណូល​រយៈពេល​៥​ឆ្នាំ​បាន​ចំនួន ១១​ម៉ឺន​៩​ពាន់​ដុល្លារ​ហើយ​បាន ទូទាត់​លើ​ការចំណាយ​ផ្សេងៗ គឺ​នៅសល់​ជាង​១​ពាន់​ដុល្លារ មុន​បញ្ចប់​អាណត្តិ​ទី​២៕

adverise with khmeread

មតិយោបល់