adverise with khmeread Feature

អត្ថប្រយោជន៍​របស់​ម្រុំ​

     ម្រុំ គឺជា​ឱសថ​ដ៏​មានតម្លៃ​ដែល​មិន​ត្រឹមតែ​ជា​អាហារ​សម្រាប់ធ្វើ​ម្ហូប​ប្រចាំថ្ងៃ​នោះទេ វា​ថែមទាំង​ជា​ឱសថ​កែរោគ​ដ៏​ពូកែ​ស័ក្តិសិទ្ធិ និង​ជា​អាហារូបត្ថម្ភ​ចាំបាច់​សម្រាប់​រូបរាងកាយ​ផងដែរ​។​
    ភាពខុសៗ​គ្នា​រវាង​ផ្នែក​នៃ​ដើម​ម្រុំ​បានបង្ហាញ​អំពី​សារៈប្រយោជន៍​ដ៏​សំខាន់​នៃ​ប្រភព​រ៉ែ​ប្រូតេអ៊ីន វីតាមីន ប៊ែ​លតា​ការ៉ូ​អ៊ី​ន និង​អាមីណូអាស៊ីត​។​
    ម្រុំ​អាច​ធ្វើជា​ថ្នាំ​បេះដូង​និង​សរសៃឈាម​រត់ ការពារ​ការ​ដុះ​ដុំ​សាច់ ប្រឆាំង antipyretic ប្រឆាំង​ការ​រលាក ថ្នាំ​បញ្ចុះ​ទឹកនោម កូ​ឡេ​ស្តេ​រ៉ុល ជម្ងឺ​ទឹកនោម ផ្អែម ជម្ងឺលើសឈាម ព្រមទាំង​ទៅ​កម្ចាត់​និង​ទប់ស្កាត់​សកម្មភាព​នៃ​ការចម្លង​មេរោគ​ចូលទៅក្នុង​សារពាង្គកាយ​ទៀតផង​។​

    យើង​នឹង​បង្ហាញ​អ្នក​អំពី​គុណសម្បត្តិ​នៃ​ដើម​ម្រុំ​គ្រប់ផ្នែក​ដែលមាន​ដូចជា​៖
១. ស្លឹក​ម្រុំ : កាត់បន្ថយ​អាកា​រៈ​ឈឺក្បាល​,​បញ្ឈប់​ការហូរ​ឈាម​ដោយ​គ្រាន់តែ​យក​ស្លឹក​ម្រុំ​ស្អំ​ពីលើរ​បូស ហើយ​វា​មាន​ឥទ្ធិពល​ប្រឆាំងនឹង​បាក់តេរី​និង​ការ​លាក ឬ​សត្វល្អិត​ខាំ​យក​ស្លឹក​ម្រុំ​ស្អំ​ពីលើរ​បូស​។​

២. តែ​ស្លឹក​ម្រុំ​ : ជួយ​ព្យាបាល​ជម្ងឺ​ដំបៅ​ក្រពះ ជម្ងឺរាគ និង​ប្រឆាំង​មេរោគ​ផ្សិត​នៅ​ស្បែក ,​ស្លឹក​ម្រុំ​ព្យាបាល​គ្រុនក្តៅ រលាក​ទងសួត ជម្ងឺ​ត្រចៀក​និង​ភ្នែក រលាក​កោសិកា​សាច់ដុំ​
    - ជាតិ​ដែក​ផ្ទុក​នៅក្នុង​ស្លឹក​ម្រុំ​មាន​ច្រើនសន្ធឹក​សន្ធាប់​ដែល​អាចជួយ​បង្កើន​គ្រាប់​ឈាមក្រហម​នៅក្នុង​សរសៃឈាម​។​

៣. ផ្កា​ម្រុំ : ទឹក​ផ្កា​ម្រុំ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​និង​លំហូរ​នៃ​ទឹកដោះ​ម្តាយ​នៅពេលដែល​បំបៅ​ដោះ​កូន​។ ទឹក​ផ្កា​ម្រុំ​ជួយ​បញ្ហា​ការ​នោម​ទាស់​។​នៅ​ប្រទេស​ហៃ​ទី​គេ​យក​ផ្កា​ម្រុំ​ដាំទឹក​ផឹក​ដើម្បី​ព្យាបាល​ជម្ងឺ​ផ្តាសាយ​។​

៤. ផ្លែ​កួរ​ម្រុំ : ប្រសិនបើ​អ្នក​ញាំ​ផ្លែ​កួរ​ម្រុំ​ឆៅ​នោះ​វា​ដើរតួរ​ជា​ឱសថ​ទម្លាក់​ព្រូន ព្យាបាល​ជម្ងឺថ្លើម និង​បញ្ហា​ឈឺសន្លាក់​យ៉ាង​ពូកែ​។​

៥. គ្រាប់​ម្រុំ : គ្រាប់​ម្រុំ​គឺជា​ថ្នាំ​ផ្សះ​និង​ថ្នាំ​ប្រឆាំង​ការ​លាក​ដែលមាន​លទ្ធភាព​ទៅ​ព្យាបាល​ជម្ងឺ​រលាក​សន្លាក់ ឈឺសន្លាក់​ឆ្អឹង ជំងឺ​រលាក​សន្លាក់​ហ្គោ​(gout) រមួលក្រពើ និង​ជម្ងឺ​កាមរោគ​។ គ្រាប់​ម្រុំ​យកទៅ​លីង​បុក​ឱ្យ​ម៉ត់​លាយ​ជាមួយ​ប្រេងដូង​យកទៅ​លាប​លើ​ដំបៅ​រលួយ​ឆាប់​ជាសះស្បើយ​។ គ្រាប់​ម្រុំ​ត្រូវបាន​ប្រើ​សម្រាប់​ជម្ងឺឆ្កួតជ្រូក​ទៀតផង​។​

៦. ឫស​និង​សម្បក​ដើម​ម្រុំ :  ជួយ​ព្យាបាល​ឈឺ​អញ្ចាញធ្មេញ​, ប្រឆាំង​ជម្ងឺហឺត​។ នៅក្នុង​ឬ​ស​ម្រុំ​អាចជួយ​សម្រួល​របត់​ឈាម​រត់​និង​សរសៃប្រសាទ​,​បន្ធូរបន្ថយ​ការឈឺចាប់​ផ្នែក​ខាងក្រោយ​ចង្កេះ​ដោយសារ​ជម្ងឺ​តម្រង​ទឹកនោម​។​

៧. ប្រេង​ម្រុំ : ការ​រំជួល​ចិត្តខ្លាំង​,​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត​និង​ប្លោកនោម​, ក្រពះ​មិន​រំលាយ​អាហារ​, សម្រាប់​ម៉ាស្សា​។ លើសពីនេះ​វា​អាច​ប្រើប្រាស់​ធ្វើជា​ទឹកអប់​និង​ប្រេងលាបសក់​ទៀតផង​៕​

adverise with khmeread

មតិយោបល់