adverise with khmeread Unnamed %282%29

ការទទួល​ចុះឈ្មោះ​ក្រុម​ចូលរួម​ប្រកួត KMH Champion League រដូវ​កាល​ថ្មី សល់​ពេល​១​សប្តាហ៍​ទៀត​បិទ​បញ្ជី​

    ភ្នំពេញ ៖ ការប្រកួត​កីឡាបាល់ទាត់ KMH Champions League រដូវ​កាល​ថ្មី ២០១៦-២០១៧ នឹង​ទទួល​ការចុះ ឈ្មោះ​ក្លឹប​បាល់ទាត់​នានា ដែល​បំណង​ចង់​ចូលរួម​ប្រកួត​រហូតដល់​ថ្ងៃទី​២២​កញ្ញា​ខាងមុខ​នេះហើយ ដោយនៅ សល់​ពេល​តែ​១​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ដោយ​គណៈកម្មការ​បច្ចេក​ទេស បានប្រកាស​ជាថ្មី​ម្តងទៀត​ឲ្យ​ក្រុម​នានា រួសរាន់​ចុះឈ្មោះ​ឲ្យ​ទាន់ពេលវេលា និង​ឲ្យ​បាន​ច្រើន​កុះករ​។​

    បន្ទាប់ពី​ទទួលបាន​ជោគជ័យ កាលពី​រដូវ​កាល​ទី​១​របស់ខ្លួន ២០១៥-២០១៦​ព្រឹ​តិ្ត​ការណ៍​ពានរង្វាន់ KMH Champions League បាន​ដំឡើង​ប្រាក់រង្វាន់​ជ័យលាភី​គុណ​នឹង​៣​ដង​ពោលគឺ​ម្ចាស់​ជើងឯក​នឹង ទទួលបាន​ទឹកប្រាក់​ចំនួន ៨​ពាន់​ដុល្លារ​អាមេរិក ខណៈ​ជើងឯក​រង ៤០០០​ដុល្លារ ហើយ​ចំណាត់ថ្នាក់​លេខ​៣ នឹង​ទទួលបាន ២០០០​ដុល្លារ​។​

    លោក កាំ​ង សេន ស្ថាបនិក KMH Champions League និង​ជា​ប្រធាន​ក្រុមហ៊ុន ISI Group មាន ប្រសាសន៍​បញ្ជាក់ថា គោលដៅ​ចម្បងៗ​នៃ​ការប្រកួត​នេះ គឺ​ដើម្បី​រួមចំណែក​លើក​ដំកើង និង​អភិវឌ្ឍ​វិស័យ​កីឡា បាល់ទាត់​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ​ឲ្យ​កាន់​តែមាន​សកម្មភាព​កាន់តែ​ផុសផុល​ឡើង​បន្ថែមទៀត ជា ពិសេស គឺ​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​កិច្ចការ​សង្គម​មនុស្សធម៌ ជាពិសេស​គឺ​មន្ទីរពេទ្យ គន្ធ​បុ​ប្ជា​ជាដើម​។​

    KMH Champions League ធ្លាប់បាន​បាន​នាំយក​ថវិកា​ចំនួន ១៦០០០ ដុល្លារ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី ប៉ុន្មាន​ខែ​មុន​។

    ការប្រកួត​បាន​កែសម្រួល​ទៅលើ​រូបមន្ត និង​លក្ខខណ្ឌ​នៃ​ការប្រកួត​មួយចំនួន​ដោយ​ក្រុម​ទាំងអស់​នឹង ត្រូវ​អនុញ្ញាត​ឲ្យ​ចុះឈ្មោះ​កីឡាករ​ទាំងអស់​ចំនួន ២៤ នាក់ ក្នុងនោះ​កីឡាករ​អាជីព ២​នាក់ និង​កីឡាករ​បរទេស ៤ នាក់ ដែល​អាច​លេង ២ នាក់​នៅលើ​ទីលាន​។​

    ចំពោះ​រដូវ​កាល​ថ្មី ២០១៦-២០១៧​នេះ នឹងត្រូវ​ប្រកួត​វគ្គ​ជម្រុះ​បឋម​សិន ដើម្បី​សម្រាំង​រក​ក្រុម​ខ្លាំងៗ ចំនួន​៣២​ក្រុម និង​ចែក​ពូ​ល ដូច​រដូវ​កាល​មុន​ដែរ ដោយ​ចាប់ពី​វគ្គ​ចែក​ពូ​ល​ទៅ ក្រុម​ទាំងអស់​ត្រូវតម្រូវ​ឲ្យ​លេង​ការប្រកួត​ពីរ​ជើង ពោលគឺ​ក្នុង​ដី និង​ក្រៅ​ដី ដូច​ទៅនឹង​ក្រុម Champions League នៅ​តំប់​អឺរ៉ុប​ដែរ​៕

adverise with khmeread

មតិយោបល់