adverise with khmeread Unnamed %281%29

ក្លឹប​កីឡា​វ៉ូ​វី​ណា​ម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ប្រកាស​ចូលរួម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ជើងឯក ប្រចាំឆ្នាំ​២០១៦ ដើម​សប្តាហ៍​ក្រោយនេះ​

    ភ្នំពេញ ៖ ក្លឹប​កីឡា​វ៉ូ​វី​ណា​មរ​បស់​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​បានប្រកាស​ពី​ការចូលរួម​ប្រកួត​ដណ្តើម​ម្ចាស់​ជើងឯក កីឡា​វ៉ូ​វី​ណា​ម ប្រចាំឆ្នាំ​២០១៦ ដែល​នឹងត្រូវ​ដំណើរការ​ប្រកួត​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​២០​ដល់​២៣​កញ្ញា ដើម សប្តាហ៍​ក្រោយនេះ ដោយ​ក្លឹប​មួយ​នេះ​គ្រោង​នឹង​បញ្ជូន​កីឡាករ កីឡាការិនី​សរុប​ចំនួន​១៥​នាក់​។​

    នៅក្នុង​លិខិត​របស់​ផ្លូវការ​របស់​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ផ្ញើជូន​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​, លោក ស៊ា​ង សុវណ្ណ អគ្គលេខាធិការ​ក្លឹប​បាន​ឲ្យ​ដឹងថា ក្លឹប​អាស៊ី​អឺរ៉ុប​នឹង​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន ចំនួន​១៥​នាក់ ដែល​នឹងត្រូវ​ប្រកួត​លើ​វិញ្ញាសា​មេគុណ​ក្រុម បុរស​-​នារី​, វិញ្ញាសា​មេគុណ​ឯកត្តជន​នារី​, វិញ្ញាសា​មេគុណ​ដាវ​ឯកត្តជន​នារី​, ប្រយុទ្ធ​ប្រភេទ​ទម្ងន់​៥០​គីឡូក្រាម​, ប្រយុទ្ធ​ប្រភេទ​ទម្ងន់ ៥៥​គីឡូក្រាម បុរស​-​នារី​, ទម្ងន់​៦០​គីឡូក្រាម បុរស​-​នារី និង​៦៥​គីឡូក្រាម​នារី​។​

    លោក ពៅ ហុក គ្រូ​ប​ង្វឹ​ក្លឹប​អាស៊ី​អឺរ៉ុប​បាន​បញ្ជាក់ថា សម្រាប់​ការចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើង ឯក​នេះ កីឡាករ កីឡាការិនី​តែងតែ​ដណ្តើមបាន​មេដាយមាស ប្រាក់ និង​សំរិទ្ធ​ជាច្រើន​វិញ្ញាសា​ផងដែរ​។ 

    លោក បន្ថែមថា នៅ​ឆ្នាំ​២០១៦​នេះ ក្លឹប​របស់លោក​បាន​ប្តេជ្ញា​ដណ្តើម​មេដាយមាស​ឲ្យ​បាន​ច្រើន​ជាមួយនឹង​ការលើក ទឹកចិត្ត និង​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និង​ថវិកា​យ៉ាង​ពេញទំហឹង​ពី​លោក ឌួង លាង ប្រធាន​ក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។​

    លោក ទេព ជីវ​សុខុម អគ្គលេខាធិការ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ជើងឯក ឆ្នាំនេះ​បាន​បែងចែក​វិញ្ញាសា​ប្រកួត​ជា​ពីរ​ចំណុច​ធំៗ គឺ​វិញ្ញាសា​សម្តែង​បុរស​-​នារី និង​វិញ្ញាសា​ប្រយុទ្ធ​បុរស​-​នារី ចាប់បី​ទម្ងន់​៥០​គីឡូក្រាម ដល់​ទម្ងន់​៦០​គីឡូក្រាម ចាប់ពី​ថ្ងៃទី​២០​កញ្ញា នៅក្នុង​វិមាន​កីឡដ្ឋាន​ជាតិ ហើយ​នៅ​ថ្ងៃ ទី​១៩​កញ្ញា គណៈកម្មាការ​បច្ចេកទេស​នឹងត្រូវ​ប្រជុំ​ចាប់ឆ្នោត​។​

    ព្រឹត្តិការណ៍​កីឡា​ជ្រើសរើស​ជើងឯក​វ៉ូ​វី​ណា​ម​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​បច្ចេកទេស​ជាមួយ​សហព័ន្ធ​ជំនាញ​៕

adverise with khmeread

មតិយោបល់