adverise with khmeread 386456ec00000578 0 image a 2 1473952233413

អ្នក​ចែកចាយ​គ្រឿងញៀន​ម្នាក់ ពេល​ប៉ូលិស​ចាប់បាន​រអ៊ូ​ថា​ខ្លួន​ក្រីក្រ តែ​កុំ​មើលរូប​ភាព​លើ Instagram!

    ​នេះ​គឺជា​អ្នក​ចែកចាយ​ថ្នាំញៀន​ម្នាក់ ដែល​ជាប់អន្ទាក់​របស់​ប៉ូលិស បន្ទាប់ពី​បែកធ្លាយ​រូបភាព​នៅលើ Instagram របស់គាត់​ជាមួយនឹង​រថយន្ត Lamborghinis ពាក់​នាឡិកា Rolexes និង ស្រោច​ពេញ​ខ្លួន​ទៅដោយ​លុយ​។​

​    ​Levi Watson អាយុ ២៩ ឆ្នាំ បាន​ផុស​រូបភាព​នៅលើ​បណ្ដាញ​សង្គម​ជាច្រើន ដោយ​ក្នុងនោះ​មាន​ថត​រូបភាព​ជាមួយនឹង​តារាបាល់ទាត់ Premier League លោក Andre Gray ផងដែរ​។​

​    ​ប៉ូលិស​បាន​សួរ​រូបគាត់​អំពី​តំណែង​នៅក្នុង​ក្រុមជើងកាង​លក់​ថ្នាំ ហើយ​គាត់​អះអាងថា គាត់​គ្មាន​ចំណូល​ទេ មុនពេល​មក​រស់នៅក្នុង​សង្កាត់ Wolverhampton ទីក្រុង West Midlands ។​

​    ​ប៉ុន្ដែ​ប៉ូលិស​បាន​រកឃើញ​ការពិត​នៃ​ការ​កុហក់​របស់គាត់ បន្ទាប់ពី​រកឃើញ​ផេ​ក Instagram ដែលមាន​អ្នក Follower ៤.៥០០ នាក់ និង​បាន​បង្ហោះ​រូបភាព​ដែល​បង្ហាញ​ពី​ជីវិត​របស់​ហ៊ី​ហា​។​

​    ​គាត់​ឥឡូវ​ត្រូវបាន​ផ្ដន្ទាទោស​ជាប់គុក ៧ ឆ្នាំ ដោយសារ​ជា​អ្នក​ចែកចាយ​ថ្នាំញៀន​ដ៏​ធំ​ម្នាក់​។ រូបភាព​ប្រហែលជា ៦ សប្ដាហ៍​មុន ប្រទះឃើញ​រូបគេ​រីករាយ​ជិះ​ឧទ្ធម្ភាគចក្រ​យ៉ាង​រំភើយ និង​ផុស​រូបភាព​រថយន្ត Ferrari ពណ៌​ស​របស់ខ្លួន​ទៀតផង​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់