adverise with khmeread 95e5559b187b861d243b0f727f733b62 1468055531

ស្ត្រី​ខ្មែរ​ដែល​ពួក​ឈ្មួញ​ប្រុង​យកទៅលក់​នៅ​ប្រទេស​ចិន​ត្រូវបាន​រំដោះ​និង​ចាប់បាន​មេខ្យល់​

    ពី​វៀតណាម ៖ នៅ​ព្រឹក​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ វេលា​ម៉ោង១០​ព្រឹក​នេះ ស្ថានទូត​ខ្មែរ​នៅ​វៀតណាម​(​ហាណូយ​)​បានទទួល​ពត៌មាន​ពី​វិទ្យុ ABC ថា កំពុង​ស្វែងរក​អន្តរាគមន៍​ពី​ស្ថានទូត​កម្ពុជា​នៅ​ហាណូយ ក្នុង​ការជួយ​ស្ត្រី​រងគ្រោះ​ដែល​ត្រូវគេ​ជួញដូរ​៣នាក់ ដែល​កំពុង​ជាប់ឃុំ​ក្នុងផ្ទះ​សំណាក់​មួយ​។​

    លោក​ឯកអគ្គរាជទូត​ខ្មែរ បាន​ចាត់ចែង​ស្វែងរក​ព័ត៌មាន​លម្អិត និង​ទីតាំង​ពិតប្រាកដ ដោយ​ស្នើសុំ​កិច្ចសហការ​ពី​ក្រសួងការបរទេស និង​ប៉ូលិស​វៀតណាម ហើយ​បាន​រកឃើញ​នារី​ទាំង​០៣ នាក់​នោះ ដែលមាន​ឈ្មោះ ទី១-​​ឈ្មោះ គុជ ហៀ​ង ,២-​​ឈ្មោះ លន់ ស្រី​មិច​ និង​៣-​​ឈ្មោះ ដួង រី និង​មេខ្យល់​ជនជាតិ​វៀតណាម​ម្នាក់ នៅក្នុង​ខេត្ត​ម៉ុង​កាយ ទល់ដែន​ជាប់​ប្រទេស​ចិន មាន​ចំងាយ ៣៥០ គ​.​ម ពី​ក្រុង​ហាណូយ ហើយ​ឥឡូវនេះ​កំពុង​គ្រប់គ្រង ដោយ​ប៉ូលិស​វៀតណាម។​

    ស្ថានទូត​ខ្មែរ​បានស្នើ​សុំឱ្យ​ប៉ូលិស​វៀតណាម​គ្រប់គ្រង​ឱ្យ​ម៉ត់ចត់ និង​ធ្វើ​សំណុំបែបបទ ហើយ​ចាត់​មន្ត្រី​ទៅ​ទទួល​យកមក​ហាណូយ​ព្រឹកស្អែក។​
(​ពី​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ស​.​ស​.​វៀតណាម​)៕

adverise with khmeread

មតិយោបល់