adverise with khmeread 1

Maria Ozawa កំពុង​ពិចារណា​ប្តឹង​មន្ត្រី​នាយកដ្ឋាន​អន្តោ​ស​ប្រវេសន៍​ហ្វីលីពីន ដែល​បង្ហោះ​រូបភាព​លិខិតឆ្លងដែន​នាង​លើ Facebook

​    ​តារា​សម្តែង​អាជីព Maria Ozawa មិន​រីករាយ​សោះឡើយ​បន្ទាប់ពី​បុគ្គលិក​ម្នាក់​នៅឯ​នាយកដ្ឋាន​អន្តោប្រវេសន៍​ហ្វ៊ី​លី​ពី​ន​ហៅ​កាត់​ថា (BI) បាន​បង្ហោះ​រូបភាព​លិខិតឆ្លងដែន​របស់​នាង​នៅលើ​បណ្តាញ​សង្គម​។​

​    ​នៅក្នុង​សារ​មួយ​នៅលើ​គណនី Facebook របស់​នាង​, Ozawa បាន​និយាយថា នាង​មាន​អារម្មណ៍​ថា សិទ្ធិ​ឯកជន​របស់​នាង​ត្រូវបាន​ជាន់ឈ្លី ហើយ​នាង​សឹង​មិនគួរ​ជឿ​ចំពោះ​អ្វីដែល​បានកើត​ឡើង​។​

​    ​នៅក្នុង​សារ​នោះ​នាង​បានសរសេរថា "​ពួកគេ​កំពុង​ប្រព្រឹត្តិ​ទង្វើ​មិន​គប្បី​។ ប៉ុន្តែ​តើ​មនុស្ស​ដែល​ធ្វើការ​នៅឯ​នាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើ​រឿង​បែបនេះ​មែន​ទេ​?"​។​

​    ​Ozawa ក៏បាន​កត់សម្គាល់​ផងដែរ​ថា BI គឺជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​មួយ​ដែល​មនុស្ស​ផ្តល់​ទំនុកចិត្ត​សម្រាប់​ការរក្សា​សិទ្ធិ​ឯកជន​របស់​ពួកគេ​។​

​    ​នាង​ក៏បាន​និយាយថា នាង​នឹង​ទុក​ភារកិច្ច​នេះ​ទៅឱ្យ​អ្នកគ្រប់គ្រង​របស់​នាង​ដើម្បី​សម្រេច​ថា​តើ​ពួកគេ​នឹង​ដោះស្រាយ​ឧប្បត្តិ​ហេតុនេះ​របៀប​ណា ហើយ​ថា​តើ​ពួកគេ​នឹង​ប្តឹង​បុគ្គលិក​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ឬ​អត់​។​

​    ​ចំណែកឯ BI វិញ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន GMA News ថា ពួកគេ​បាន​ស៊ើបអង្កេត​រឿងនេះ​ហើយ ហើយ​បាន​ធានាថា ពួកគេ​នឹងមិន​ឱ្យមាន​សកម្មភាព​បែបនេះ​ចេញពី​បុគ្គលិក​ខ្លួន​ទៀតឡើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់