adverise with khmeread Oct 07 rotterdam netherlands soccer europa league %281%29 copy

ចាញ់ ១-០ មិន​ចុក​នោះឡើយ ប៉ុន្តែ​អ្វី​កាន់តែ​ធ្ងន់ធ្ងរ​គឺ​ប្រិយមិត្ត Feyenoord ច្រៀង​បទ​ប្រចាំត្រកូល​របស់​សត្រូវ​សួរ​ពូជ​របស់​បិសាច​ក្រហម (Liverpool)

    ​បិសាច​ក្រហម Manchester United មិន​ចង់​លេង​នៅក្នុង Europa League នោះឡើយ គឺជាអ្វីដែល Jose Mourinho បានបញ្ជាក់​យ៉ាងច្បាស់ មុន​ពេលដែល​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ទឹកដី Feyenoord​។​

​    ​ទោះជា​យ៉ាងណាក្តី សម្រាប់​ប្រិយមិត្ត​របស់​ពួកគេ វា​នៅតែ​មានឱកាស​ដើម្បី​ទស្សនា​ក្រុម​របស់​ពួកគេ​លេង​នៅ​ទ្វីបអឺរ៉ុប ជាមួយ​អ្នកគាំទ្រ​ខ្លះ​ខំប្រឹង​ធ្វើដំណើរ​តាម​មធ្យោបាយ​សាមញ្ញៗ​។​

​    ​ដោយបាន​រីករាយ​នៅក្នុង​ទីក្រុង Rotterdam កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ប្រិយមិត្ត​ក្រុម​បិសាច​ក្រហម​បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ក្រុម​ម្ចាស់ផ្ទះ ស្ថិតក្នុង​ស្មារតី​ដ៏​ខ្ពស់បំផុត​។​

​    ​សូម្បីតែ​មុន​ការប្រកួត សម្រែក​នៃ​បទ​ចម្រៀង​នៃ​បទ​ប្រចាំត្រកូល You'll Never Walk Alone របស់​សត្រូវ​រាប់​សតវត្សរ៍​របស់​ពួកគេ​គឺ Liverpool បាន​បន្លឺឡើង​កងរំពង​នៅ​ជុំវិញ​កីឡដ្ឋាន​ច្រៀង​ដោយ​ហ្វូង​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ ដែល​វា​ប្រហែលជា​មិនអាច​ផ្តល់​ផល់ប៉ះពាល់​ខ្លាំងក្លា​នោះឡើយ​សម្រាប់​ប្រិយមិត្ត​បិសាច​ក្រហម​។​

​    ​បន្ទាប់​ការប្រកួត​បានចាប់ផ្តើម​។ បិសាច​ក្រហម​បានបង្ហាញ​ពី​ទម្រង់​ដ៏​អន់​បំផុត​។​

​    ​ហើយ Feyenoord ទទួលបាន​បី​ពិន្ទុ​ពេញ ជាមួយនឹង​គ្រាប់​បាល់​នៅ​នាទី​៧៩ ពី​ថ្វី​ជើង​របស់​កីឡាករ Tonny Vilhena ។ ដោយ​បន្ថែម​ពីលើ​ការឈឺចាប់​របស់​ពួកគេ វីដេអូ​សារ​ឡើងវិញ​បាន​បង្ហាញថា​គ្រាប់​បាល់​ជ័យជម្នះ​មួយ​នោះ​ស្ថិតនៅក្នុង​តំបន់ Offside ថែមទៀត​។​

​    ​ចម្រៀង You'll Never Walk Alone បាន​បន្លឺឡើង​ម្តងទៀត ហើយ​រំពេច​នោះ​វា​គឺ​ពិតជា​ឮ​ខ្លាំង​បំផុត​ជាង​ការចាប់ផ្តើម​ការប្រកួត​ទៅទៀត​។ ហើយ​ធ្វើការ​វិនិច្ឆ័យ​វីដេអូ​ខាងក្រោម​នេះ មើលទៅ​លោក Special One ពិតជា​មិន​ពេញចិត្ត​នោះទេ​៕ 

 

adverise with khmeread

មតិយោបល់