adverise with khmeread Pogba messi

Paul Scholes ប្រាប់ Paul Pogba ឱ្យ​ឈប់​លេង​ដូច​ខ្លួនឯង​ជា Lionel Messi ទៀត​ទៅ​

    ​Paul Scholes បាន​និយាយថា Paul Pogba ត្រូវតែ​បញ្ចប់​ការព្យាយាម​លេង​ដូច​ខ្លួនឯង​ជា Lionel Messi ហើយ​ធ្វើ​អ្វី​តាម​ជំនាញ​ផ្ទាល់ខ្លួន ដោយបាន​ដាស់តឿន​ទៅលើ​ខ្សែបម្រើ​តម្លៃ​ថ្លៃ​ដាច់​គេ​លើ​លោក​របស់​បិសាច​ក្រហម Manchester United​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ​បាន​ជួប​រាត្រី​លេង​អន់​ម្តងទៀត​ក្នុង​បរាជ័យ ១-០ ក្រោ​ថ្វីដៃ​ម្ចាស់ផ្ទះ Feyenoord កាលពី​យប់មិញ​នេះ​។​

​    ​ដោយ​លេង​នៅក្នុង​តួនាទី​ពាសពេញ​តារាង​មិនមាន​តំបន់​ត្រឹមត្រូវ​ដែល​គាត់​បានធ្វើ​ក្នុង​រដូវ​កាល​នេះ Pogba របូត​បាល់​ញឹកញាប់ ប៉ះបាល់​ប៉េវៗ និង​តែង​ប្រជែង​ចាញ់​គូប្រកួត​។​

​    ​Scholes បញ្ជាក់​ទៅកាន់​ទរ​ទូ​ស្សន៍ BT Sport បន្ទាប់ពី​ការប្រកួត​ថា "​រាត្រី​នេះ​មិនមែនជា​ទម្រង់​លេង​ដ៏​ពិសេស​របស់គាត់​ឡើយ​។ ខ្ញុំ​គិតថា​វា​នឹង​មក​ទោះបីជា​ឆ្លងកាត់​រឿងនេះ​ក្តី​។ វា​នៅតែ​ជា​ថ្ងៃ​ដំបូង​"​។​

​    ​គាត់​បាន​បន្តថា "​ខ្ញុំ​ពិតជា​មិន​យល់​នោះឡើយ​ពី​តំបន់​អ្វីដែល​គាត់​កំពុង​លេង​។ គាត់​ហាក់ដូចជា​លេង​បន្តិច​ទីនេះ បន្តិច​ទីនោះ​គ្រប់​ទីកន្លែង​នៅពេលនោះ​។ ខ្ញុំ​ពិតជា​គិតថា គាត់​ព្យាយាម​ធ្វើ​រឿង​ជាច្រើន​នៅលើ​បាល់​។ គាត់​ព្យាយាម​ផ្តួល​កីឡា​ករបី ទៅ​បួន​នាក់​ជាច្រើនលើក ពេល​គាត់​បណ្តើ​របាល់​"​។​

​    ​Scholes ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ខ្សែបម្រើ​ល្អ​ដាច់​គេ​ប្រចាំ​ក្រុម​បិសាច​ក្រហម Manchester United បានផ្តល់​ដំបូន្មាន​ខ្លះៗ​ទៅដល់​ខ្សែបម្រើ​សញ្ជាតិ​បារាំង​ថ្មី​របស់​អតីត​ក្រុម​ចាស់​របស់ខ្លួន​។​

​     គាត់​បាន​បញ្ជាក់ថា "​គ្រាន់​លេង​ធម្មតាៗ​សិន​បាន​ហើយ​សម្រាប់​ឥឡូវនេះ​។ គ្រាន់តែ​លេង​តាម​សម្រួល​សិន​ទៅ​។ នេះ​មិនមែនជា​កីឡាករ​ដែល Manchester United បាន​ទិញ​ឡើយ​។ ពួកគេ​មិនបាន​ទិញ Lionel Messi ដើម្បី​ផ្តួល​កីឡាករ​ប្រាំ​នាក់ និង​បន្ទាប់មក​រុលទៅមុខ ហើយ​រក្សា​បាល់​នៅ​ជើង​គ្រប់ពេល​នោះទេ​"​។​

​    ​"​ពួកគេ​បាន​ទិញ​អ្នកមាន​ឥទ្ធិពល​ម្នាក់ ខ្សែបម្រើ​ដ៏​ខ្លាំង​ដែល​អាច​គ្រប់គ្រង​បាល់​បាន​។ គាត់​មាន​ជំនាញ គាត់​អាច​ប៉ះ​វា​ទៅមុខ គាត់​អាច​រត់​។ ប្រសិនបើ​គាត់​គ្រាន់តែ​ប៉ះបាល់​មួយ​ជើង ពីរ​ជើង និង​ទម្លាក់​បាល់​នោះ​ទៅឱ្យ Zlatan (Ibrahimovic) និង​រត់​ហែក គឺ​ល្អ​បាត់ទៅហើយ​។ គាត់​ប្រឹង​រត់​ច្រើន និង​ប្រើ​កម្លាំង​ច្រើនពេក​។ វា​នឹង​មក​។ ខ្ញុំ​គិតថា Mourinho នឹង​ស្វែងរក​ដៃគូ​ដ៏​ត្រឹមត្រូវ​សម្រាប់​គាត់​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់