adverise with khmeread 605689842

Pep Guardiola ទទូចថា​គាត់​គ្មាន​ក្បាច់​អ្វី​ត្រូវ​ផ្ទេរ​ទៅ Sergio Aguero នោះទេ​

    ​Pep Guardiola ទទួលស្គាល់ថា គាត់​មិនអាច​បណ្តុះបណ្តាល Sergio Aguero ពី​កា​ក្លាយខ្លួន​ទៅជា​ខ្សែប្រយុទ្ធ​ដ៏​ប្រសើរ​ម្នាក់​បានឡើយ​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បានចាប់ផ្តើម​រដូវ​កាល​ថ្មី​ស្ថិតក្នុង​ទម្រង់​ដ៏​ល្អ ដោយ​គាត់​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ដល់​ទៅ​ប្រាំបួន​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​បាន​ចំនួន​ត្រឹមតែ​ប្រាំ​លើក​ប៉ុណ្ណោះ​។​

​    ​Aguero បាន​ស៊ុត​ទម្លុះ​សំណាញ់​ទី​គ្រាប់​បាល់ Hat-trick នៅក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់​ក្លឹប​កំពូល​ទ្វីបអឺរ៉ុប​ដំបូង​របស់​មេឃ​ខៀវ Manchester City ក្នុងជំនួប​ជាមួយ Borussia Monchengladbach កាលពី​យប់​ថ្ងៃ​ពុធ​កន្លងទៅ ហើយ Guardiola ទទួលស្គាល់ថា មានរឿង​តិចតួច​បំផុត​ដែល​គាត់​អាច​ធ្វើបាន​ដើម្បី​កែលម្អ​សម្ថ​ភាព​របស់​តារាបាល់ទាត់​វ័យ ២៨​ឆ្នាំ​រូបនេះ​។​

​    ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​របស់​ក្រុម​មេឃ​ខៀវ​បាន​បញ្ជាក់ថា "Sergio លេង​ល្អ ព្រោះ​គាត់​លេង​ល្អ​ស្រាប់​ទៅហើយ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​គាត់​ពិតជា​ល្អជា​មួយ Manuel Pellegrini គាត់​គឺ​ល្អ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ ហើយ​សង្ឃឹមថា​គាត់​នឹង​ល្អ​ជាមួយ​ពួកយើង​។ ទេពកោសល្យ​របស់គាត់​នៅក្នុង​ប្រអប់​ដើម្បី​ស៊ុត​បញ្ចូល​ទី​គឺ​ពី​ធម្មជាតិ ខ្ញុំ​គឺ​ពិតជា​មិនអាច​បង្រៀន​អ្វី​ថែមទៀត​បាន​សោះឡើយ​។ គាត់​ដឹងថា​នៅ​ពីក្រោយ​គាត់​គឺមាន​ក្រុម​មួយ ដែល​នឹង​ជួយ​ជ្រោមជ្រែង​គាត់ ប្រសិនបើ​គាត់​នឹង​ជួយ​ពួកយើង​។ នោះ​ហើយ​ជា​អ្វីដែល​ខ្ញុំ​មាន​ដើម្បី​បញ្ចុះបញ្ចូល​គាត់​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់