adverise with khmeread Kroos modric

Paul Scholes ប្រាប់​បិសាច​ក្រហម​ឱ្យ​ទិញ Luka Modric ឬ Toni Kroos ដើម្បី​ចាប់​ដៃគូ​ជាមួយ Paul Pogba

    ​Paul Scholes ជឿជាក់ថា បិសាច​ក្រហម Manchester United គួរតែ​ចូលទៅក្នុង​ទីផ្សារ​ដោះដូរ​ម្តងទៀត ក្នុង​គោលបំណង​ទាញ​សមត្ថភាព​របស់ Paul Pogba មក​ប្រើ​ឱ្យអស់​សក្តានុពល​។​

​    ​វីរបុរស​នៅលើ​ទឹកដី Old Trafford រូបនេះ បានស្នើ​កីឡាករ​មួយគូ​ដើម្បីឱ្យ​បិសាច​យក​ធ្វើជា​គោលដៅ​ធំ​របស់ខ្លួន ដោយ​គាត់​បានជ្រើសរើស​ដៃគូ​តំបន់​ដ៏​សំខាន់​របស់​អ​ធិ​រាស Real Madrid គឺ Luka Modric និង Toni Kroos ។​

​    ​Scholes បាន​បញ្ចេញមតិ​មួយ​នេះ បន្ទាប់ពី​ការប្រកួត​បរាជ័យ​ក្នុង​ដំណើរ​ប្រជែង​ពាន Europa League របស់​បិសាច​ក្រហម​ក្រោម​ថ្វីដៃ Feyenood ខណៈដែល​ទម្រង់​លេង​របស់ Pogba មើលទៅ​គួរឱ្យ​សង្វេគ​ជាទីបំផុត​។​

​    ​ដោយបាន​ចោទសួរ​ថា​តើ​គាត់​គិតថា​នរណា​ដែល​ស័ក្តិ​សមជា​ដៃគូ​លេង​ជាមួយ Paul Pogba វីរបុរស​បិសាច​ក្រហម​រូបនេះ​បាន​បញ្ជាក់ថា "​ខ្ញុំ​នឹង​ចូលចិត្ត​ឃើញ Michael Carrick នា​រាត្រី​នេះ​។ ខ្ញុំ​គិតថា​គាត់​ត្រូវការ​ខ្សែបម្រើ​គ្រប់គ្រង​ស្ថានការណ៍​ច្បាស់លាស់​ម្នាក់​នៅ​ជិត​គាត់ (Pogba)​។ ហើយ​ខ្ញុំ​គិតថា Michael មាន​សមត្ថភាព​គ្រប់គ្រង​ស្ថានភាព​មួយ​នោះ ដែលមាន​ភាព​នឹងធឹង​ជាមួយនឹង​បាល់​"​។​

​    ​ជំនួស​មកវិញ Jose Mourinho បានសម្រេច​ចិត្ត​ដាក់ Ander Herrera និង Morgan Schneiderlin ឱ្យ​ចាប់​ដៃគូ​លេង​ជាមួយនឹង​តារា​ថ្លៃ​កប់​ពពក​ប្រចាំ​ក្លឹប​របស់​ពួកគេ​ទៅវិញ​។ 

​    ​Scholes បាន​បន្តទៀតថា "​ខ្ញុំ​គិតថា Schneiderlin មានការ​ព្រួយបារម្ភ​ច្រើន​បំផុត​អំពី​តួនាទី​ការពារ​របស់គាត់ ជាជាង​ក្លាយទៅជា​អ្នក​ចែក​បាល់​នៅក្នុង​ក្រុម​។ ចំណែកឯ​នៅ Juventus ឯនោះ​វិញ គាត់ (Pogba) មាន Andrea Pirlo ដែលជា​អ្នក​ចែក​បាល់​ល្អ​ដាច់​គេ​ម្នាក់​ក្នុងចំណោម​ខ្សែបម្រើ​ឆ្នើម​ដទៃទៀត​ក្នុង​ពិភពលោក​។ ខ្ញុំ​គិតថា វា​ត្រូវការ​នរណាម្នាក់​ដែល​ស្រដៀង​គ្នា​ទៅនឹង​នោះ​។ ហើយ​ខ្ញុំ​គិតថា​ប្រហែលជា​ពួកគេ (Manchester United) ត្រូវការ​ចូលទៅក្នុង​ទីផ្សារ​ដោះដូរ​សម្រាប់​នរ​ណា​ម្នាក់​ដូចគ្នា​ទៅនឹង Pirlo"​។​

​    ​Scholes បានស្នើ​ឱ្យ​បើក​ការចរចា​ទិញ Luka Modric ឬ Toni Kroos ដែល​ពួកគេ​ទាំងពីរ​បច្ចុប្បន្ន​លេង​ឱ្យ Real Madrid ដើម្បី​ធ្វើជា​ជម្រើស​ដ៏​សមរម្យ​មួយ​នេះ​។​
​    ​
​    ​គាត់​បាន​បន្ថែម​ទៀ​ថា "​ខ្ញុំ​គិតថា Michael Carrick គឺមាន​សមត្ថភាព​ជាមួយ​វា ប៉ុន្តែ​ខ្ញុំ​នៅតែ​គិតថា​ពួកគេ​ត្រូវការ​ខ្សែបម្រើ​គ្រប់គ្រង​ស្ថានការណ៍​ច្បាស់លាស់​ម្នាក់ ដែល​អាច​គ្រប់គ្រង​កន្លែង​ដែល Paul ទៅ និង​អាច​គ្រប់គ្រង​ស្ថានភាព​ការប្រកួត​បាល់ទាត់​បាន​នឹងធឹង​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់