adverise with khmeread Steven gerrard training %282%29

Steven Gerrard និយាយថា​មិន​ទទួលបាន​ការងារ​ជា​ជំនួយការ​បង្វឹក​ស្អី​ទេ តែមាន​ទំនាក់ទំនង​ល្អជា​មួយ Klopp

    ​Steven Gerrard បាន​បង្ហើប​ឱ្យដឹងថា គាត់​មិនបាន​ពិភាក្សា​អំពី​ឱកាស​ចាប់​តួនាទី​ជា​គ្រូបង្វឹក​ជាមួយនឹង​ហង្ស​ក្រហម Liverpool ឡើយ ប៉ុន្តែ​គាត់​និយាយថា គាត់​មាន​ទំនាក់ទំនង "​ពិតជា​ល្អ​" ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp ។​

​    ​វីរបុរស​តំណាងឱ្យ​ទឹកដី Anfield រូបនេះ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​រំពឹងថា​នឹង​ទទួលបាន​តួនាទី​មួយនា​ពេលអនាគត​ជាមួយ​ហង្ស​ក្រហម ប៉ុន្តែ​គាត់​បាន​ទទូចថា មិនមាន​កុងត្រា​ណាមួយ​បានកើត​ឡើង​ពី​ក្លឹប​នៅឡើយ​នោះទេ​។​

​    ​Gerrard បាន​ចាក​ចេញពី​ហង្ស​ក្រហម​ផ្លាស់​ទៅ​ទឹកដី​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នៅឯ​ចុងបញ្ចប់​រដូវ​កាល ២០១៤-១៥ ដើម្បី​លេង​ឱ្យ​ក្រុម LA Galaxy ដែល​បច្ចុប្បន្ន​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​ពីរ​ក្នុង​លី​ក​កំពូល​អាមេរិក MLS ដែលមាន​បួន​ពិន្ទុ​តាម​ពីក្រោយ​លេខ​មួយ FC Dallas ។​

​    ​នៅ​វ័យ ៣៦​ឆ្នាំ Gerrard និយាយថា គាត់​ចង់​ឈ្នះ​ពាន MLS Cup មុនពេល​ដែល​គាត់​ព្យួរ​ស្បែកជើង​របស់ខ្លួន បន្ទាប់ពី​គាត់​បាន​បរាជ័យ​ក្នុងការ​ស្គាល់​រសជាតិ​លើក​ពាន Premier League ជា​លើកដំបូង​ក្នុង​អាជីព​រយៈពេល ២៨​ឆ្នាំ​របស់ខ្លួន​ស្នាក់នៅ​ជាមួយ Liverpool ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់