Unnamed %281%29

ម៉ូតូ​បុក​ជាមួយ​គោយន្ត​ស្លាប់ម្នាក់​របួសធ្ងន់​២​នាក់​នៅ​កោះកុង​

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នា​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ វេលា​ម៉ោង៨ ​និង​៣៨ នាទី​យប់ នៅលើ​វិ​ចី​សាយ​ភូ​ថង ចំណុច​មុខ​ផ្លូវបំបែក​ចូល សំណង់​ផ្សារ​កូន​កុក ស្ថិតក្នុង ភូមិ​ភ្ញី​មាស ឃុំ​ភ្ញី​មាស ស្រុកគិរីសាគរ ខេត្តកោះកុង កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ បុក​ជាមួយ​គោយន្ត​កន្ត្រៃ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួស​ធ្ងន់​២​នាក់។​

    ប៉ូលិស​និយាយថា ភាគី​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 1DD-6775 ជិះ​គ្នា៣​នាក់ មាន​ទិសដៅ​ពី​កើ​តទៅ​លិច បើកបរ​ក្នុងស្ថានភាព​ស្រវឹង គឺ​១-​ឈ្មោះ ង៉ែត ចំណាប់ ភេទ​ប្រុស អ្នកបើកបរ (​របួសធ្ងន់​), ២-​ឈ្មោះ​ ហ៊ី​ម លី​ដង់ ភេទ​ប្រុស (​របួសធ្ងន់​) ​និង​៣-​ឈ្មោះ ​ម៉ៅ ពិសិដ្ឋ ភេទ​ប្រុស (​របួសធ្ងន់​)។​ ទាំង៣​នាក់ ជា​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​យូ​ញៀន​ បាន​បុក​ជាមួយ​គោយន្ត​កន្ត្រៃ បើកបរ បញ្ច្រាស់ទិស​គ្នា។​

    ប៉ូលិស​បន្តថា ម្ចាស់​គោយន្ត ឈ្មោះ តែ​ត ង៉ែត ភេទ​ប្រុស អាយុ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង លុះដល់​ចំណុច​ខាងលើ​ក៏​បុក​គ្នា​ពេញ​ទំ​នឹង​តែម្តង បណ្តាលឱ្យ​របួសធ្ងន់​៣​នាក់ ហើយ​បាន​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ដល់​ពេទ្យ​។​

    ក្រោយ​កើតហេតុ​កម្លាំង ផ្នែក​ជំនាញ សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ភ្ញី​មាស និង​កម្លាំង​ប៉ូលិស​ស្នាក់ការ​សន្តិសុខ​កូន​កុក ចុះ​ធ្វើ​ពិនិត្យ​ចំពោះ​ជនរងគ្រោះ ទាំង​៣ ត្រូវបាន ប្រធាន​កម្លាំង​សន្តិសុខ ក្រុមហ៊ុន​យក​រថយន្ត​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​ស្រែអំបិល ក្រោយមក​ប៉ូលិស​បានទទួល​ព័ត៌មាន​ស្លាប់ ១​នាក់ ឈ្មោះ ង៉ែត ចំណាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

    ចំពោះ​ម៉ូតូ​ខូចខាត​ទាំងស្រុង ចំណែក​គោយន្ត​ខូចខាត​ដាច់​កង់ មុខ​ផ្នែក​ខាងឆ្វេង បច្ចុប្បន្ន ប៉ូលិស​បាន​យកមក​រក្សាទុក នៅ​ស្នាក់ការ​សន្តិសុខ៕

មតិយោបល់