adverise with khmeread Cavendish press manchester

Sergio Aguero ជឿជាក់ថា​នឹង​ជោគជ័យ​ក្នុង Champions League ក្រោម​ការដឹកនាំ​របស់ Pep Guardiola

​    ​Sergio Aguero បាន​ទទូច​ទាំង​សេចក្តី​មោះមុត​ថា Pep Guardiola អាចជួយ​បំពេញ​ក្តី​សុបិន​លើក​ពាន​កំពូល​ក្លឹប​ប្រចាំ​ទ្វីបអឺរ៉ុប Champions League របស់គាត់​ជាមួយនឹង​មេឃ​ខៀវ Manchester City​។​

​    ​Aguero បាន​ប្តេជ្ញា​ស្នាក់នៅ​បន្ត​ជាមួយ​មេឃ​ខៀវ រហូតដល់​ពួកគេ​ឡើង​គ្រង​តំណែង​ជា​ស្តេច​បាល់​នៃ​តំបន់​អឺរ៉ុប ហើយ​គាត់​បាន​យល់ព្រម​បន្ត​កុងត្រា​ស្នាក់នៅ ១​ឆ្នាំ​ទៀត នៅលើ​ទឹកដី Etihad រហូតដល់​ឆ្នាំ ២០២០​។​

​    ​មេឃ​ខៀវ​បាន​ឈាន​ជើង​ចូលដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​ប្រចាំ​ទ្វីបអឺរ៉ុប​កាលពី​រដូវ​កាល​មុន ហើយ Aguero ជឿជាក់ថា ពួកគេ​នឹង​អាចឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោម​ការដឹកនាំ​របស់ Guardiola ។​

​    ​តារាបាល់ទាត់​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​បញ្ជាក់ថា "​ខ្ញុំ​នៅតែមាន​រយៈពេល​បន្ថែម​បួន​ឆ្នាំ​ទៀត​នៅទីនេះ​។ ខ្ញុំ​សង្ឃឹមថា​វា​នឹង​អាច​សម្រេច​នូវ​ចំណុច​មួយចំនួន ដែល​វា​ពិត​ជាមាន​សារៈសំខាន់​សម្រាប់​កីឡាករ​មួយចំនួន​។​

​    ​គាត់​បាន​បន្តទៀតថា "​ជាក់ស្តែង Champions League គឺ​មិន​ងាយស្រួល​នោះឡើយ ទីនោះ​មាន​ក្រុម​ដ៏​អស្ចារ្យ​ជាច្រើន​ដទៃទៀត​។ ប៉ុន្តែ​គំនិត​របស់ខ្ញុំ និង​គំនិត​របស់​ក្លឹប​គឺ​ដូចគ្នា ដើម្បី​ព្យាយាម​ឈ្នះ​ការប្រកួតប្រជែង​មួយ​នេះ​។ ទីនោះ​មាន​ក្រុម​ដទៃទៀត​ដែល​ប្រហែលជា​បេក្ខភាព​ប្រសើរ​ជាង​យើង ដូចជា Barcelona, Madrid ឬ Bayern ជា​ប្រភេទ​ក្រុម​ដែល​តែងតែ​ស្ថិតនៅ​ទីនោះ​។ ប៉ុន្តែ​យើង​កំពុងធ្វើការ​ងារ​នេះ ហើយ​កែលម្អ​នៅក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​មកនេះ​។ ក្លឹប​បាន​ចុះហត្ថលេខា​ទិញ​កីឡាករ​ថ្មី និង​អ្នកចាត់ការ​ថ្មី​ក្នុង​គោលបំណង​ដើម្បី​រក្សា​នូវ​ការកែលម្អ​នេះ ហើយ​យើង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ។ ខ្ញុំ​មិនដឹងថា​តើ​វា​នឹង​អាច​កើតឡើង​នៅ​ឆ្នាំនេះ​នោះឡើយ ប៉ុន្តែ​យើង​នឹង​ព្យាយាម​"៕

adverise with khmeread

មតិយោបល់