adverise with khmeread 1

ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣​ខ្នង​នៅ​ស្រុក​ឆ្លង​

    ក្រចេះ ៖ មាន​ករណី​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​៣​ខ្នង ស្ថិតនៅ​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេ​ត្រ​ក្រចេះ នៅវេលា​ម៉ោង​ប្រមាណ​ជាង​២​រសៀល ថ្ងៃទី​១៦​កញ្ញា ឆ្នាំ​២០១៦​នេះ។​

    លោក អធិការ​នគ​បាល​ស្រុក​ឆ្លូង បានឱ្យដឹងថា ក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ កម្លាំង​ប៉ូលិស​នៃ​ស្នងការដ្ឋាន​ខេត្ត និង អធិការដ្ឋាន​ស្រុក​ឆ្លូង បាន​ចុះទៅ​ជួយ​អន្តរាគមន៍ ដើម្បី​បាញ់​ពន្លត់​និង​ទប់ស្កាត់ ដោយ​នាំជាមួយ​រថយន្ត​ពន្លត់ អគ្គីភ័យ ចំនួន​៣​គ្រឿង​។​

    លោក​វរសេនីយ៍ត្រី ឌួង សុ​ទ្ធី​ អធិការ​ស្រុក​ឆ្លូង បាន​បន្តថា អគ្គីភ័យ​នេះ​បាន​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ចំនួន​៣​ខ្នង ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ក្នុងនោះ​២​ខ្នង​ឆេះ​អស់ទាំង​ស្រុង ១​ខ្នង​ទៀត​ឆេះ​ខូចខាត​ជញ្ជាំង​១​ចំហៀង​។​ប៉ុន្តែ​មិនមាន​មនុ​ស្សណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ​។​

    លោក​អធិការ​បញ្ជាក់ថា​បើតាម​ការសន្និដ្ឋាន​បឋម​គឺ​មូលហេតុ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។​ ចំណែក​ការខូចខាត​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​នោះទេ  ដោយសារ​តែ​កម្លាំង​ប៉ូលិស​កំពុង​សាកសួរ​ម្ចាស់ផ្ទះ​រងគ្រោះ​បន្ត៕

adverise with khmeread

មតិយោបល់