ព្រះសីហនុ ៖ សពបុរសជនជាតិប៊ែលហ្សិកម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ នៅលើគ្រែពូក ដោយមិនទាន់ដឹងមូលហេតុ នៅក្នុងសណ្ឋាគារ ដាយវើ នៅម៉ោងប្រមាណ១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ដែលមានទីតាំង ស្ថិតនៅម្តុំឧតុនិយមក្នុងក្រុមទី២៥ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ប៉ូលិសបានឱ្យដឹងថា ជនជាតិប៊ែលហ្សិកដេកនៅក្នុងបន្ទប់កើតហេតុគេសង្កេតឃើញថា សាកសព ជនរងគ្រោះ ដេកផ្ងារលើក្រែពូកដោយសពមានពាក់អាវដៃខ្លីក្រឡាតូចៗ ពណ៌ផ្ទៃមេឃ និងស្លៀកខោខ្លី ត្រឹមជង្គង់ ពណ៌ប្រផេះ មានស្នាមទឹក ប្រឡាក់ខោជោគ ដែលបញ្ហានេះគេសង្ស័យថាជាទឹកនោមរបស់ជនរងគ្រោះ។
ប៉ូលិសបន្តថា សាកសពជនរងគ្រោះមានឈ្មោះ HAZARD FREDERIC POLC សញ្ជាតិ ប៊ែលហ្សិក អាយុ៥៨ឆ្នាំ មានមុខរបរ អ្នកជំនួញ កាន់លិខិតឆ្លងដែនលេខ EM564160 មានសុពលភាពដល់ថ្ងៃទី១៤-០៩-២០២១ ទិដ្ឋាការលេខ EI 00679078 និងមានសុពលភាព ០៤.១០.២០១៦។
ឆ្លងតាមការធ្វើកោសល្យវិច័យរបស់ក្រុមសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះអាចស្លាប់ដោយសារគាំងបេះដូង។
ក្រោយពីធ្វើការពិនិត្យចប់សព្វគ្រប់រួចភ្លាមសាកសពត្រូវក្រុមគ្រួសារ និងស្ថានទូតដឹកយកទៅរក្សារទុកនៅមន្ទីរពេទ្យ រុស្ស៊ីភ្នំពេញ៕
