adverise with khmeread Unnamed

ឃាត់​បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ដាច់យ៉ៃ​គ្មាន​ឯកសារ​អ្វី​ជាប់​ខ្លួន​ទាំងអស់​

    ព្រះសីហនុ ៖ ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ បានធ្វើការ​ឃាត់ខ្លួន​ជនបរទេស ១​រូប ពីបទ​ស្នាក់នៅ​គ្មាន​លិខិត ឆ្លងដែន​ជាប់​ខ្លួន នឹង​ដើរ​ដេក​អនាធិបតេយ្យ​តាម​ដងផ្លូវ​នៅ​ព្រឹក​ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៦ វេលា​ម៉ោង ០៨។​

    ប៉ូលិស​និយាយថា បុរស​នោះ​ឈ្មោះ RALPH ANDERLIK ភេទ​ប្រុស សញ្ជាតិ​​អាឡឺម៉ង់ កើត​ថ្ងៃទី​២០ មិនា ឆ្នាំ១៩៦៦ (​អាយុ​៥០​ឆ្នាំ​) គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​

    ឆ្លងតាម​ការសាកសួរ​បំភ្លឺ ជនបរទេស​រូបនេះ បាន​ឆ្លើយថា បាន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា ចុងក្រោយ តាម​ច្រក​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង កាលពី​កំឡុង​ថ្ងៃទី​១៥ សីហា ២០១៦ ហើយ​បាន​ចូលមក​ខេត្ត​ព្រះសីហនុ ប្រកបមុខរបរ​ជា​ចុងភៅ​មួយរយៈ​ហើយក៏​ឈប់។​

    បច្ចុប្បន្ន​គ្មាន​ទីលំនៅ​ច្បាស់លាស់ ដើរ​ដេក​តាមផ្លូវ នឹង​មាត់សមុទ្រ​ហើយ​កម្លាំង​ប៉ូលិស​ជំនាញ​និតិ​វិធី​បញ្ជូន​ជននេះ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាត់ការ​បន្ត៕​

adverise with khmeread

មតិយោបល់