adverise with khmeread Unnamed %283%29

ឆេះ​តូប​លក់​ប្រេងសាំង​ហើយ​ឆេះ​រាលដាល​ផ្ទះមួយ​ខ្នង​(​មាន​វីដេអូ​)

    កណ្តាល ៖ មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង​ឆេះ​តូប​លក់​សាំង​សាំង​ខ្ទេចខ្ទី​អស់​១​កន្លែង​ហើយ​បាន​បន្តទៅ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​មួយ​ខ្នង​ទៀត​ដែល​នៅក្បែរនោះ​។ 

    គ្រោះថ្នាក់​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៤​នាទី​រសៀល ថ្ងៃទី​១៦ កញ្ញា ឆ្នាំ​២០១៦​នេះ​ស្ថិតនៅ​ភូមិ​ស្រែអំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល បណ្តាលឱ្យមាន​ភ្លើង​ឆេះ​ដ៏​សន្ធោសន្ធៅ​។​

    ក្រោយ​កើតហេតុ​ភ្លាម​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​និង​ប្រជាពលរដ្ឋ​សហការគ្នា​ជួយ​យក​ទឹក​ជះ​ពន្លត់ និង​ទាក់ទង​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ និង​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​បាន ចេញមក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ មិន​បណ្តាលឱ្យ​ឆេះ​រាលដាល​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ថែមទៀត។​

    នៅក្នុង​គ្រោះ​អគ្គិភ័យ​មិន​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងរបួស​ឡើយ​គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​តែប៉ុណ្ណោះ​។​ ប៉ូលិស​ពុំទាន់​បាន​បញ្ជាក់ថា​អគ្គិភ័យ​កើតឡើង​បណ្តាលមកពី​មូលហេតុ​អ្វី​និង​ពុំទាន់​ដឹង​ពី​ទំហំ​នៃ​ការខូចខាត​នៅឡើយ​ទេ៕

 

adverise with khmeread

មតិយោបល់