adverise with khmeread Untitled 1

គ្រោះថ្នាក់​នៃ​ការ​រុំ​ថង់​ប្លា​ស្ទិ​ច​ជុំវិញ​ពោះ​ដើម្បី​សម្រក​ក្បាលពោះ​

    ​សង្គម​បច្ចុប្បន្ន​ចង់​សម្រក​ទម្ងន់​ដោយ​ប្រើ​ផលិតផល និង​វិធីសាស្ត្រ​ខុសៗ​គ្នា​។ មួយ​ក្នុងចំណោម​នោះ​គឺ​ប្រើ​ប្លា​ស្ទិ​ចរុំ ដែល​ក្លាយ​ជាការ​ស្ប៉ា​មួយ​ក្នុងការ​ស្រក​ទម្ងន់​អចិ​ន្ត្រៃ​តែម្ដង​។ រាងកាយ​ស្រក​ទម្ងន់​តាមរយៈ​ការប្រើ​ប្លា​ស្ទិ​ចរុំ ដែលនាំឱ្យ​សើម បណ្ដេញ​ជាតិពុល​ចេញពី​រាងកាយ​និង​ជួយ​សម្រក​ទម្ងន់​។​

​    ​ប៉ុន្ដែ​ផ្ទុយទៅវិញ ធ្វើ​របៀបនេះ​គឺ​បង្ក​គ្រោះថ្នាក់​បាន​។ គ្រោះ​ទាំងនោះ​រួមមាន​៖

​    ​១. គ្រោះថ្នាក់​ដោយសារ​បែកញើស​ហួសប្រមាណ​
​    ​បែកញើស​ច្រើនពេក​អាច​នាំឱ្យ​ខ្វះ​ជាតិ​ទឹក និង​បង្ក​គ្រោះថ្នាក់ ព្រោះ​ញើស​សើម​មិន​ព្រម​ស្ងួត ដែល​ធ្វើឱ្យ​រាងកាយ​ឡើង​សីតុណ្ហភាព​ក្នុង​កម្រិត​មិន​សុវត្ថិភាព​។ ការ​បែកញើស​ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ​គីមី​ក្នុង​ឈាម កាត់បន្ថយ​សម្ពាធ​ឈាម និង​ប​ញ្ចូ​ន​អុកស៊ីសែន​តិច​ទៅ​កោសិកា​។ ភាព​ខ្សោយ វិលមុខ វង្វេងវង្វាន់ សន្លប់ និង​រហូតដល់​ស្លាប់​ក៏មាន​អាចជា​លទ្ធផល ដោយសារ​ការបាត់បង់​ជាតិ​ទឹក​ហួសប្រមាណ​។ ប្រសិនបើ​អ្នក​រុំ​ប្លា​ស្ទិ​ច​សូម​ប្រុងប្រយ័ត្ន បើសិន​មិនមាន​អ្វី​មិន​ប្រក្រតី​ត្រូវ​ផ្អាក​ភ្លាម​។​

​    ​២. គ្រោះថ្នាក់​នៃ​ផលិតផល​ដែល​យកមកប្រើ​ប្រាស់​
​    ​ថង់​ប្លា​ស្ទិ​ចរុំ​លើ​ពោះ​គួរ​គ​ម្បី​កុំ​ជ្រើស​ថង់​ដែល​ផ្ទុក​សារធាតុ Polyvinyl Chloride ជា​សារធាតុ​ពោរពេញ​ដោយ​គ្រោះថ្នាក់​។ វា​អាច​ប៉ះពាល់​ដល់​សរីរាង្គ​រប​ស់​អ្នក​ដូចជា ថ្លើម តម្រងនោម ឆ្អឹង និង​ទម្ងន់​រាងកាយ​។​

​    ​៣. រុំ​ប្លា​ស្ទិ​ច​លើ​ក្បាលពោះ​ជា​រឿង​គ្រោះថ្នាក់​
​    ​រុំ​ប្លា​ស្ទិ​ច​មិនបាន​ជួយ​ដុត​ជាតិ​ខ្លាញ់​របស់​អ្នក​ទេ​។ អ្វីដែល​អ្នក​បាន​បាត់បង់​នោះ​គឺ​ជាតិ​ទឹក​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក​ចូលទៅ​កន្លែង​ស្ប៉ា ហើយ​ប្រើ​វិធី​នេះ​គឺ​ដូច​ដុត​លុយ​ចោល​អ៊ីចឹង​។​

​    ​៤. វិធី​រុំ​ប្លា​ស្ទិ​ច​ដែលមាន​ប្រសិទ្ធភាព​
​    ​មនុស្ស​ភាគច្រើន​និយាយថា ពួកគេ​រុំ​ប្លា​ស្ទិ​ច និង​ស្រក​ទម្ងន់​បាន​ដោយសារ​របប​អាហារ​និង​ការធ្វើ​លំ​ហាត់ប្រាណ ៤ ទៅ ៥ ដង​ក្នុង​មួយ​សប្ដាហ៍​រួមជាមួយ​វិធី​នេះ​។ ដូច្នេះ​ប្រើ​វិធី​រុំ​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​នោះទេ ត្រូវមាន​របប​អាហារ​អម​ជាមួយ​លំ​ហាត់ប្រាណ​ទៀត​។​ហើយក៏​ត្រូវ​ប្រុងប្រយ័ត្ន​ដែរ​នៅពេល​រុំ​ប្លា​ស្ទិ​ច​នោះ បើ​មិនមាន​អ្វី​ប្រក្រតី​ត្រូវ​បញ្ឈប់​ភ្លាម​៕

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់