adverise with khmeread Work quotes

សម្រង់ពាក្យបំផុសទឹកចិត្តសំខាន់ៗអំពីការស្រឡាញ់ការងាររបស់អ្នក

"ការងាររបស់អ្នកនឹងបំពេញផ្នែកដ៏ធំមួយនៃជីវិតរបស់អ្នក ហើយវិធីតែមួយគត់ដើម្បីស្រឡាញ់ការងាររបស់អ្នកយ៉ាងពិតប្រាកដគឺត្រូវធ្វើអ្វីដែលអ្នកជឿថាជាការងារដ៏អស្ចារ្យ។ ហើយវិធីតែមួយគត់ដើម្បីធ្វើការងារដ៏អស្ចារ្យនោះគឺត្រូវស្រឡាញ់អ្វីដែលអ្នកធ្វើ"។ - លោក​ Steve Jobs 

"មកជាមួយគ្នាគឺជាការចាប់ផ្តើម, បន្តដើរជាមួយគ្នាគឺជាការរីកចម្រើន, ធ្វើការជាមួយគ្នាគឺជាភាពជោគជ័យ"។ - លោក Henry Ford 

"អាថ៍កំបាំងនៃភាពរីករាយក្នុងការងារត្រូវបានផ្ទុកក្នុងពាក្យមួយម៉ាត់គត់ គឺអស្ចារ្យ។ ដើម្បីដឹងថាធ្វើអ្វីមួយបានល្អគឺត្រូវរីករាយនឹងវា"។ - លោកស្រី Pearl S. Buck

"កុំបោះបង់ចោលការព្យាយាមក្នុងការធ្វើអ្វីមួយដែលអ្នកចង់ធ្វើ។ ទីណាដែលមានក្តីស្រឡាញ់ និងការបំផុសទឹកចិត្ត ខ្ញុំមិនគិតថាអ្នកនឹងអាចដើរខុសផ្លូវនោះទេ"។ - លោកស្រី Ella Fitzgerald

"គ្រប់គ្នាកើតមកគឺសម្រាប់ការងារជាក់លាក់មួយចំនួន ហើយចំណង់ចំណូលចិត្តចំពោះការងារនោះគឺមាននៅក្នុងក្រអៅបេះដូងមនុស្សគ្រប់គ្នា"។ - លោក Rumi

"ខ្ញុំគិតថាគុណសម្បត្តិសំខាន់បំផុតគឺត្រូវស្រឡាញ់អ្វីដែលអ្នកធ្វើយ៉ាងពិតប្រាកដ។ គ្មានជោគជ័យណាកើតឡើងបានទេបើគ្មានវា។ ប្រសិនបើអ្នកស្រឡាញ់អ្វីដែលអ្នកធ្វើ អ្នកនឹងធ្វើវាបានល្អ ហើយវាច្បាស់ជាគ្មានជោគជ័យទេ ប្រសិនបើអ្នកធ្វើមិនបានល្អនូវអ្វីដែលអ្នកកំពុងធ្វើនោះ"។ - លោក Malcolm Forbes

"ផូល និងខ្ញុំ យើងទាំងពីរនាក់មិនដែលគិតថាយើងនឹងរកលុយបានច្រើនចេញពីអ្វីមួយនោះទេ។ យើងគ្រាន់តែចូលចិត្តសរសេរសូហ្វវែប៉ុណ្ណោះ"។ - លោក Bill Gates

adverise with khmeread

មតិយោបល់