adverise with khmeread 1

មិនគួរ​ឱ្យ​ជឿ​! បំបាត់​ស្នាម​ដៅ​ពី​កំណើត​ជាមួយ​គ្រឿងផ្សំ​តែ​ពីរ​មុខ​នេះ​សោះ​

    ​ប្រសិនបើ​លោកអ្នក​មាន​ស្នាម​ដៅ​ពី​កំណើត​នៅលើ​មុខ កុំ​ទាន់​អស់សង្ឃឹម​។ លោកអ្នក​អាច​សាកល្បង​វិធីសាស្ត្រ​ខាងក្រោម​នេះ​បាន​។ អ្វីដែល​លោក​ត្រូវការ​នោះ​មានដូចជា​ម្សៅ​មេនំ​បុ័ង ឬ Baking Soda និង​ក្រមួន​ប្រេងដូង​។​

​    ​ម្សៅ​មេនំ​បុ័ង ល្អ​សម្រាប់​បំបាត់​ក្លិន​មិនល្អ ធ្វើឱ្យ​មុខ​ម៉ដ្ត​សរ​លោង យកទៅ​ដុសធ្មេញ​ធ្វើឱ្យ​ស និង​គ្រប់គ្រង​កម្រិត​អាស៊ីត pH នៅលើ​ស្បែក​។ ខណៈដែល​ក្រមួន​ប្រេងដូង មាន​ថាមពល​ខ្លាំងក្លា​ក្នុង​ព្យាបាល និង​កម្ចាត់​បាក់តេរី ដែល​អាច​បង្ក​មុន​លើ​មុខ​។ ជាងនេះទៅទៀត វា​អាច​ប្រើ​សម្រាប់​លាង​មាត់​បាន​ទៀតផង​។​

​    ​* របៀប​ប្រើ​
​    ​លាយ​គ្រឿងផ្សំ​ទាំងពីរ​លាយ​ចូលគ្នា ប៉ុន្ដែ​ក្រមួន​ប្រេងដូង​ប្រើ​អាស្រ័យ​លើ​ប្រភេទ​ស្បែក​។ ឧទាហរណ៍​ប្រសិនបើ​ស្បែក​របស់​អ្នកមាន​ជាតិ​ប្រេង​ច្រើន ប្រើ​ក្រមួន​ប្រេងដូង ១ ស្លាបព្រា​បាយ​ជាមួយ​ជាមួយនឹង​ម្សៅ​មេនំ​បុ័ង ១ ស្លាបព្រា​បាយ​ស្មើគ្នា​។​

​    ​ប្រសិនបើ​ស្បែក​របស់​អ្នក​ធម្មតា ប្រើ​ក្រមួន​ប្រេងដូង ១ ស្លាបព្រា​បាយ​ជាមួយនឹង​ម្សៅ​មេនំ​បុ័ង ១/២ ស្លាបព្រា​បាយ​។​

​    ​លាប ១ ដង​ក្នុង​មួយ​សប្ដាហ៍ ប៉ុន្ដែ​ប្រសិនបើ​ស្បែក​ខ្លាញ់​ប្រើ ២ ដង​ក្នុង​មួយ​សប្ដាហ៍​។ ប្រើ​រហូត​ទាល់តែ​រលុប​ស្នាម​ខ្មៅ​ដៅ​៕

adverise with khmeread
ប្រភព៖ myhealthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់