adverise with khmeread Untitled 1

ហាម​សាកល្បង​នៅផ្ទះ​! ជួប​កំពូល​អ្នកវិទ្យាសាស្ត្រ​ក្រៅ​តម្រា​!

    ​គេ​ប្រើ​កាំបិត​អារ​សាច់ ប្រើ​ស្លាបព្រា​បាយ​ដួស​បាយ​ញាំ ប៉ុន្ដែ​បុរស​ចម្លែក​ម្នាក់នេះ​ប្រើ​ពួកវា​ដាំទឹក​។ អ្វីដែល​គាត់​ធ្វើ​ជាមួយ​ចរន្តអគ្គិសនី​នឹង​ធ្វើឱ្យ​លោកអ្នក​និយាយ​លែងចេញ​។​

​    ​លោក Aleksandr Kryukov អាយុ ៣៤ ឆ្នាំ​មកពី​ទីក្រុង Lungansk ប្រទេស​រុស្ស៊ី បាន​បង្កើត​គណនី​ឈ្មោះ Kreosan ដោយ​បង្ហោះ​វីដេអូ​គាត់​លេង​ជាមួយ​ចរន្តអគ្គិសនី​យ៉ាង​រន្ធត់​។​

​    ​វីដេអូ​របស់គាត់​បាន​បង្ហាញ​ពី​វិធីសាស្ត្រ​ខ្លះ​ទាក់ទង​នឹង​អគ្គិសនី ដែល​មើលទៅ​គ្រោះថ្នាក់​បំផុត​។ គាត់​បាន​ប្រើ​ខ្សែភ្លើង​ភ្ចា​ប់​ជាមួយនឹង​កាំបិត និង​ស្លាបព្រា​ដាក់​ក្នុង​ចាន​មានទឹក បន្ទាប់មក​គាត់​ដោត​ខ្សែភ្លើង​នោះ​ដាំទឹក​ឆៅៗ​តែម្ដង​។ 

​    ​វីដេអូ​មួយទៀត​របស់គាត់ លោក​បាន​ប្រើ​ថ្ម​ទូរស័ព្ទ​ដើម្បី​បង្កាត់ភ្លើង​។ អ្វីដែល​គាត់​ត្រូវការ​គឺ​សន្លឹក​អា​លុយ​មី​ញ៉ូ (foil paper)​។ គាត់​បាន​ភ្ជាប់​សន្លឹក​នោះ​ទៅ​ប៉ូល​បូក និង​ដក​របស់​ថ្ម​ទូរស័ព្ទ បន្ទាប់មក​វា​ចាប់ផ្ដើម​ឆេះ​ចេញ​ជា​អណ្ដាតភ្លើង​តែម្ដង​។​

​    ​នៅ​វីដេអូ​មួយទៀត គាត់​បាន​ប៉ុនប៉ង​ប្រើ​ខ្សែភ្លើង​ភ្ជាប់​ជាមួយនឹង​ថ្មពិល​សាក​អគ្គិសនី យកទៅ​សាក​ដោយផ្ទាល់​នៅ​នឹង​ព្រី​ភ្លើង​តែម្ដង​។ ប៉ុន្ដែ​ចុងក្រោយ​នេះ វា​ហាក់បីដូច​គ្រោះថ្នាក់​ពេក​ហើយ ថ្ម​នោះ​ភ្លាមៗ​ស្រាប់តែ​ផ្ទុះ​តែម្ដង​។ មូលហេតុ​ដែល​ផ្ទុះ​គ្មានអ្វី​ចម្លែក​ទេ ព្រោះ​ភ្លើង​ចេញពី​ព្រី​ភ្លើង ២២០ វ៉ុល ថ្មពិល​សាក​អគ្គិសនី​មិនអាច​ទទួល​ចរន្ត​បែបនេះ​បានទេ​។​

​    ​បន្ទាប់ពី​មើល​វីដេអូ​របស់គាត់​ហើយ ហាម​សាកល្បង​នៅផ្ទះ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់