adverise with khmeread Untitled 1

បុរស​ម្នាក់​រើស​បាន​កាបូប​ទទេរ ត្រូវ​ស្ត្រី​មេម៉ាយ​ចោទថា​ជា​ចោរលួច​លុយ រួច​ហៅ​ប៉ូលិស​ចាប់​! ចុងក្រោយ​អ្នក​មេម៉ាយ​ស្ងាត់​មាត់​ឈឹង​

    ​នៅ​គ្រាមួយ មាន​បុរស​ម្នាក់​ជា​មនុស្ស​ចូលចិត្ត​ជួយ​អ្នកដទៃ ចិត្តល្អ និង​ចិត្ត​ទូលាយ​។ គាត់​ជា​បុរស​ម្នាក់​ដែល​នឹង​ជួយ​គ្រប់គ្នា​ដោយ​មិនត្រូវ​ការ​ការ​តបស្នង​អ្វី​ឡើយ​។ គាត់​នឹង​ជួយ​គ្រប់គ្នា ព្រោះ​គាត់​ចង់​ជួយ និង​ពេញ​ចិត្តនឹង​ជួយ​។ នៅ​ថ្ងៃមួយ ខណៈ​គាត់​កំពុង​ដើរ​តាមផ្លូវ​លំ​មួយ គាត់​បានឃើញ​កាបូប​មួយ ដូច្នេះ​គាត់​ក៏​រើ​សវា ហើយ​កាបូប​នោះ​គ្មានអ្វី​ទាំងអស់​។ រំពេច​នោះ ស្ត្រី​ម្នាក់​ជាមួយ​ប៉ូលិស​បានបង្ហាញ​ខ្លួន ហើយក៏​ចាប់ខ្លួន​គាត់​។​

​    ​ស្ត្រី​នោះបាន​សួរ​ច្រំ​ដែលថា​តើ​គាត់​លាក់​លុយ​នៅឯណា ប៉ុន្តែ​បុរស​នេះ​បាន​ឆ្លើយថា "​កាបូប​នេះ​គ្មានអ្វី​ទាំងអស់​នៅពេលដែល​ខ្ញុំ​ឃើញ​វា​, អ្នកស្រី​"​។ ស្ត្រី​នោះបាន​ស្រែក​ដាក់​គាត់​ថា "​ឆាប់​ឱ្យ​លុយ​ខ្ញុំ​ឱ្យ​ឆាប់​! វា​ជា​ថ្លៃ​សាលា​របស់​កូន​ខ្ញុំ​"​។ នៅពេលនោះ បុរស​ខាងលើ​បាន​កត់សម្គាល់ថា ស្ត្រី​ម្នាក់នេះ​មាន​អារម្មណ៍​កើតទុក្ខ​ជាខ្លាំង ហើយ​នឹក​គិតថា គាត់​ជា​ស្ត្រី​មេម៉ាយ​ផង ដូច្នេះ​គាត់​ក៏​ប្រគល់​លុយ​របស់គាត់​ទាំងអស់​ទៅឱ្យ​ស្ត្រី​មេម៉ាយ​នេះ​ទៅ​។ គាត់​បាន​និយាយថា "​យកលុយ​ទាំងនេះ​ចុះ​! ឱ្យ​ខ្ញុំ​សុំទោស​ចំពោះ​បញ្ហា​នេះ​"​។ ស្ត្រី​នោះបាន​ចាកចេញ ហើយ​ប៉ូលិស​ក៏បាន​ឃាត់​បុរស​នោះ​ដើម្បី​សួរនាំ​បន្ត​។​

​    ​ស្ត្រី​នោះ​សប្បាយចិត្ត​ជាខ្លាំង ប៉ុន្តែ​នៅពេលដែល​គាត់​រាប់​លុយ លុយ​នោះ​ច្រើន​ទ្វេដង ហើយ​គាត់​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។ នៅ​ថ្ងៃមួយ ខណៈ​គាត់​ធ្វើដំណើរ​ទៅ​សាលា​ដើម្បី​បង់ថ្លៃ​សាលា​ឱ្យ​កូន គាត់​កត់សម្គាល់ថា មាន​បុរស​ស្គម​ម្នាក់​តាម​ពីក្រោយ​។ គាត់​គិតថា បុរស​នោះ​ប្រហែលជា​ចង់​ភ្លង់​ខ្លួន ដូច្នេះ គាត់​ក៏​ដើរ​សំដៅ​ទៅរក​ប៉ូលិស​ដែល​នៅក្បែរនោះ​។ ប៉ូលិស​នោះ​គឺជា​ប៉ូលិស​ដដែល ដែល​គាត់​បាន​នាំមក​ជាមួយ​ដើម្បី​សួរនាំ​អំពី​កាបូប​លើក​មុន​។ ស្ត្រី​នេះ​បាន​ប្រាប់​ប៉ូលិស​អំពី​បុរស​ម្នាក់​ដែល​តាម​គាត់ ប៉ុន្តែ​រំពេច​នោះ ពួកគេ​ក៏បាន​ឃើញ​បុរស​នោះ​ដួល​។ ពួកគេ​ក៏​ប្រញាប់​រត់ទៅរក​គាត់ ហើយ​បាន​ប្រទះ​ឃើញថា បុរស​ដែល​ដួល​នោះ​ជា​បុរស​ដែល​ពួកគេ​បាន​ចាប់ខ្លួន​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ពីបទ​លួច​កាបូប​។​

​    ​បុរស​នោះ​ពិតជា​ខ្សោយ​ខ្លាំងណាស់ ហើយ​ស្ត្រី​នេះ​មាន​អារម្មណ៍​ស្រឡាំងកាំង​ជាខ្លាំង​នៅពេលនោះ​។ ប៉ូលិស​បាន​និយាយ​ទៅកាន់​ស្ត្រី​មេម៉ាយ​ម្នាក់នេះ​ថា "​គាត់​មិនបាន​ប្រគល់​លុយ​របស់​អ្នកស្រី​ទៅឱ្យ​អ្នកស្រី​នោះទេ គាត់​បានប្រគល់​លុយ​របស់គាត់​ទាំងអស់​ឱ្យមក​អ្នកស្រី​នៅថ្ងៃនោះ​។ គាត់​មិនមែនជា​ចោរ​នោះទេ ប៉ុន្តែ​ដោយ​ឮ​អំពី​ថ្លៃ​សាលា​របស់​កូន​អ្នកស្រី គាត់​មាន​អារម្មណ៍​អាណិត ហើយ​គាត់​ក៏​បង់លុយ​សាលា​ឱ្យ​កូន​អ្នកស្រី​ទៅ​"​។ បន្ទាប់មក ពួកគេ​ក៏បាន​ជួយ​លើក​បុរស​នោះ ហើយ​បុរស​នោះបាន​ប្រាប់​ស្ត្រី​ម្នាក់នេះ​ថា "​អ្នកស្រី​បន្ត​ទៅមុខទៀត​ចុះ​ដើម្បី​បង់លុយ​សាលា​របស់​កូន​អ្នកស្រី​។ ខ្ញុំ​ឃើញ​អ្នកស្រី ហើយក៏​តាម​ពីក្រោយ​ដើម្បី​ប្រាកដថា គ្មាន​នរណាម្នាក់​លួច​លុយ​ថ្លៃ​សាលា​របស់​កូនប្រុស​អ្នកស្រី​ទៀត​ទេ​"​។ ក្រោយ​ឮ​បែបនេះ ស្ត្រី​នោះ​ក៏​ស្ងាត់​មាត់​ឈឹង​។​

​    ​* ជីវិត​មនុស្ស​តែង​ជួប​រឿង​ចម្លែក​ជាច្រើន ជួនកាល​វា​ធ្វើឱ្យ​អ្នក​ភ្ញាក់ផ្អើល​ខ្លាំង ហើយ​ជួនកាល​វា​ធ្វើឱ្យ​អ្នក​តក់​ស្ល​ត់​ទៀតផង​។ យើង​ភាគច្រើន​ធ្វើការ​វិនិច្ឆ័យ​ខុស ឬ យល់ច្រឡំ ក្នុងពេលដែល​កំពុងមាន​កំហឹង អស់សង្ឃឹម និង​ខកចិត្ត​។ នៅពេល​យើង​ទទួលបាន​ឱកាស​ជា​លើក​ទី​ពីរ ត្រូវ​កែ​កំហុស និង​តបស្នង​អ្វីដែល​បាន​ប្រព្រឹត្ត​នោះ​វិញ​។ ត្រូវចិត្ត​ល្អ​និង​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់ពេល ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ រៀន​ផ្តល់​អ្វីដែល​យើង​មាន កុំ​សម្លឹង​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ពេក ទើប​ជីវិត​រស់នៅ​មានន័យ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់