adverise with khmeread 1

ញាក់សាច់​! ក្មេង​ឥណ្ឌា​អាយុ ១៦ ឆ្នាំ​សោះ​មាន​សមត្ថភាព​អច្ឆរិយៈ​អាច​ច្នៃ​សំណល់​អេតចាយ​ទៅជា​កុំព្យូទ័រ​

    ​ដោយមាន​អាយុ ១៦ ឆ្នាំ យុវជន​ឈ្មោះ Jayant Parab អាច​រស់នៅ​យ៉ាង​សុខ​ស្រួល​ម្នាក់ឯង​នៅក្នុង​សង្កាត់ Ghatkopar ទីក្រុង​ម៉ុំ​បៃ ប្រទេស​ឥណ្ឌា​ជាមួយ​កុំព្យូទ័រ​ដែលមាន​ទំហំ​អេក្រង់ ៩ អ៊ី​ញ​ដែល​គាត់​បង្កើតឡើង​ដោយ​ខ្លួនឯង​ដោយ​ប្រើ​សំណល់​អេតចាយ​។ Jayant ជា​សិស្ស​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី ៩ ដែល​ប្រឡង​ធ្លាក់​គ្រប់មុខ​រូបនេះ​។ ជំនឿ​ចិត្ត​និង​គោលដៅ​ជីវិត​ច្បាស់លាស់​របស់ Jayant គឺជា​ការ​បំផុសទឹកចិត្ត​ជាខ្លាំង​ដល់​មនុស្ស​គ្រប់រូប​។​

​    ​Jayant បាន​និយាយថា "​ខ្ញុំ​ចង់​បង្កើត​កុំព្យូទ័រ​ដែលមាន​តម្លៃ​សមរម្យ​មួយ​។ កុំព្យូទ័រ​ដែល​ខ្ញុំ​បាន​បង្កើត គឺជា​របស់របរ​ដែល​សល់​ពី​ការិយាល័យ ធនាគារ និង​មន្ទីរពេទ្យ​។ រីឯ​អេក្រង់​វិញ​គឺ​ស្រដៀង​ផ្ទាំង​ក្រណាត់​ក្នុង​រោងភាពយន្ត ប៉ុន្តែ​វា​មិនមែនជា​កុំព្យូទ័រ​ពិតប្រាកដ​នោះទេ​។ ខ្ញុំ​ប្រើ​របស់​សំណល់​អេតចាយ​ពី​ទីនេះ​ពី​ទីនោះ ហើយ​កញ្ចក់​ខ្ញុំ​កាត់​ខ្លួនឯង​។ អ្វីដែល​អ្នកមើល​ឃើញ​នេះ​គឺជា​ជំហាន​ទីមួយ​ឆ្ពោះទៅរក​ការសម្រេច​ក្តី​សុបិន​របស់ខ្ញុំ​"​។​

​    ​សុបិន​របស់ Jayant គឺមាន​តាំងពី​គាត់​នៅ​ក្មេង​មកម្ល៉េះ​។ នៅ​គ្រាមួយ គាត់ និង​ឪពុក​ខ្លួន​បាន​ដើរ​រើស​អេតចាយ​។ គាត់​បាន​រើស​របស់​ដែល​គាត់​គិតថា អាច​ប្រើប្រាស់​នៅផ្ទះ​បាន​។ លោក Ravindra Parab ដែលជា​ឪពុក​បាន​និយាយថា នៅ​ថ្នាក់​ទី ៥ កូន​គាត់​បាន​ជួសជុល Laptop ដែល​ការិយាល័យ​មួយ​បាន​បោះចោល​។ នៅពេលនោះ​ហើយ​ដែល​លោក Ravindra ដឹងថា កូន​គាត់​នឹង​ក្លាយជា​អ្នកជំនាញ​កុំព្យូទ័រ​ម្នាក់​នៅ​ថ្ងៃ​អនាគត​។​

​    ​យុវជន​រូបនេះ​បាន​និយាយថា សំណល់​អេ​ឡិច​ត្រូ​និ​ច ឪពុក​ខ្លួន​បាន​រើស​នៅតាម​ការិយាល័យ​នានា មន្ទីរពេទ្យ និង​សាលា ហើយ​ខ្លះ​យក​លក់ និង​របស់​ដែល​អាច​ប្រើ​បាន​យកមក​ឱ្យ​ខ្លួន ប៉ុន្តែ​រូបគេ​បាន​កែប្រែ​វា​ដោយ​បន្ថែម​គ្រឿង​ថ្មី និង​ខ្សែ ដូច្នេះ​វា​ក្លាយជា​របស់​ថ្មី​។ គាត់​បាន​បន្ថែមថា កុំព្យូទ័រ​បែបនេះ អាច​ប្រើប្រាស់​ដោយ​គ្រួសារ និង​សិស្ស​ជាច្រើន​ដែល​គ្មាន​លទ្ធភាព​ទិញ​របស់​ថ្មី​។​

​    ​និយាយ​អំពី​ការបោះបង់ចោល​ការសិក្សា​វិញ លោក Ravindra គ្មាន​បំណង​គាំទ្រ​គម្រោង​របស់ Jayant ឡើយ ហើយ​រឿងនេះ​បានធ្វើឱ្យ​គាត់​ឈឺចាប់​យ៉ាងខ្លាំង​។ ប៉ុន្តែ​ដោយសារ​ពេលវេលា គាត់​បាន​គាំទ្រ​គម្រោង​របស់​កូន​គាត់ មិន​ថា​មានរឿង​អ្វី​កើតឡើង​នោះឡើយ​។​

​    ​យ៉ាងណាក្តី Jayant ក៏​ដឹង​ដែរ​ថា គាត់​អាចធ្វើ​ឱ្យមាន​ភាពខុសគ្នា​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​តាមរយៈ​ការសិក្សា​។ ដើម្បី​បំពេញ​ពេលវេលា​ខាតបង់ ក្មេង​នេះ​បាន​បន្ត​រៀន​ថ្នាក់​ទី ៦ នៅ​សាលា St Teresa High School ក្នុង​ទីក្រុង Andheri​។ រូបគេ​ក៏បាន​បញ្ចប់សេចក្តី​ថា "​ខ្ញុំ​ក៏​កំពុង​រៀន​អំពី​ការ Hack ដែលមាន​ក្រមសីលធម៌ និង​ប្រព័ន្ធ​សន្តិសុខ​តាមរយៈ​មុខវិជ្ជា​កុំព្យូទ័រ​មួយ​។ ខ្ញុំ​ចង់​ចាប់ផ្តើម​ឱ្យមាន​ឧស្សាហកម្ម​សំណល់​អេតចាយ​អេ​ឡិច​ត្រូ​និ​ច​"៕

adverise with khmeread
ប្រភព៖ mid-day

អ្នកនឹងចូលចិត្ត

មតិយោបល់