adverise with khmeread 1

អ្នកវិទ្យាសាស្ត្រ​និយាយថា បុរស​ស្ត្រី​មិនអាច​គ្រាន់​ជា​មិត្ត​ធម្មតា​នឹង​គ្នា​បានឡើយ​! បុរស​ជា​មូលហេតុ​ចម្បង​ក្នុង​រឿងនេះ​

    ​វា​ជា​សំណួរ​ដ៏​ចាស់វស្សា​មួយ​ដែល​គេ​តែង​ចោទសួរ​ជាប្រចាំ​៖ តើ​មនុស្ស​ប្រុស និង​ស្រី​អាច​ក្លាយជា​មិត្តភក្តិ​បានទេ​?

​    ​ដោយ​ផ្អែក​តាមបែប​វិទ្យាសាស្ត្រ គេ​ប្រហែលជា​ឆ្លើយ​សំណួរ​នេះ​បាន​។ នៅក្នុង​ការសិក្សា​មួយ ក្រុម​អ្នកស្រាវជ្រាវ​នៅឯ​សាកលវិទ្យាល័យ University of Wisconsin–Madison បាន​អញ្ជើញ​មិត្តភក្តិ​ផ្ទុយ​ភេទ​ចំនួន ៨៨ គូ​ដើម្បី​ឆ្លើយ​សំណួរ​ដែល​បានរៀបចំ​ទាក់ទង​នឹង​បំណង​ស្នេហា​របស់​ពួកគេ​។​

​    ​បន្ទាប់មក ក្រុម​អ្នកស្រាវជ្រាវ​បាន​ឆ្លៀតឱកាស​សួរ​បុរស និង​ស្ត្រី​ដោយឡែក​ពីគ្នា​ដើម្បី​យល់​ពី​អារម្មណ៍​ស្នេហា​ចំពោះ​មិត្តភក្តិ​ផ្ទុយ​ភេទ​របស់​ពួកគេ​។ អ្នកស្រាវជ្រាវ​រកឃើញ​ថា ជាទូទៅ នារីៗ​មិន​ត្រូវបាន​ទាក់ទាញ​ដោយ​ដៃគូ​បុរស​របស់ខ្លួន​ឡើយ ហើយ​មើលឃើញ​ទំនាក់ទំនង​របស់​ពួកគេ​ត្រឹម​ជា​មិត្តភក្តិ​។ រីឯ​បុរស​វិញ មាន​មាន​អារម្មណ៍​ស្នេហា​ពិតប្រាកដ និង​ច្បាស់លាស់​ចំពោះ​ដៃគូ​ស្រី​របស់ខ្លួន​។​

​    ​បុរសៗ​មិន​ត្រឹម​តែមាន​អារម្មណ៍​ស្នេហា​ខ្លាំងក្លា​ចំពោះ​មិត្តភក្តិ​ស្រី​របស់​ពួកគេ​នោះទេ ពួកគេ​តែង​យល់ច្រឡំ​ភាពរួស​រាយ​របស់​មិត្តភក្តិ​ស្រី​នោះ​ជា​ចំណាប់អារម្មណ៍​ស្នេហា​ដែល​បង្ហាញ​មក​ខ្លួន​ថែមទៀត​។​

​    ​ដូច្នេះ ការស្រាវជ្រាវ​នេះ​បាន​សន្និដ្ឋានថា នារីៗ​ពិតជា​ជឿថា បុរស និង​នារី​អាច​ត្រឹម​ក្លាយជា​មិត្តភក្តិ​ប៉ុណ្ណោះ ខណៈដែល​បុរស ជាសម្ងាត់​លួច​សង្ឃឹម និង​ជឿថា ពួកគេ​មានឱកាស​កែប្រែ​ទំនាក់ទំនង​របស់​ពួកគេ​ទៅមួយ​កម្រិត​ទៀត​នៅ​ថ្ងៃ​ណាមួយ​។​

​    ​សរុបសេចក្តី មនុស្ស​ផ្ទុយ​ភេទ​មិន​អាចជា​មិត្ត​ធម្មតា​នឹង​គ្នា​បានទេ ដោយសារតែ​អារម្មណ៍​ខាង​ប្រុស ងាយ​នឹង​យល់ថា​ខាង​ស្រី​ស្រឡាញ់​ខ្លួន ពេល​នាង​បង្ហាញ​ភាពរួស​រាយ និង​យកអាសារ​ខាង​ប្រុស​ស្និទ្ធស្នាល​ពេក​៕ 

adverise with khmeread
ប្រភព៖ wral

អ្នកនឹងចូលចិត្ត

មតិយោបល់