adverise with khmeread 1

របៀប​ធ្វើ "​ខ្នុរ​ខ្ទិះ​" សម្រាប់​មនុស្ស ៤ ទៅ ៥ នាក់​ទទួលទាន​

    ​បង្អែម​ខ្នុរ​ខ្ទិះ​ជា​ប្រភេទ​បង្អែម​ពេញនិយម​នៅ​អាស៊ីអាគ្នេយ៍ ជាពិសេស​ប្រទេស​ថៃ ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាប់មាត់​ដកចិត្ត​មិន​រួច​។ លោកអ្នក​អាច​សាកល្បង​ធ្វើ​បង្អែម​នេះ​តាមរបៀប​ដូចខាងក្រោម​។​

​    ​* គ្រឿងផ្សំ​
​    ​១. ខ្នុរ​ស្រគាល ៥០០ ក្រាម​
​    ​២. ស្ករស ៥០០ ក្រាម​
​    ​៣. ទឹក ៤ កែវ​
​    ​៤. ខ្ទិះដូង ១/២ កែវ​
​    ​៥. ម្សៅ​អង្ករ​ស្រូវ​ខ្សាយ ឬ ម្សៅពោត ១ ស្លាបព្រា​បាយ​
​    ​៦. អំបិល ១/២ ស្លាបព្រា​បាយ​
​    ​៧. ទឹក​កំបោរ ២ កែវ​

​    ​* របៀប​ធ្វើ​
​    ​១. លាង​ខ្នុរ​ឱ្យ​ស្អាត រួច​ដាក់​ត្រាំ​ក្នុង​ទឹក​កំបោរ ២០-៣០ នាទី​ដើម្បីឱ្យ​សាច់​ខ្នុរ​ស្វិត​ល្អ​។ បន្ទាប់មក លាង​ទឹក​សម្អាត​ម្តងទៀត រួច​ទុកចោល​សិន​។ 
​    ​២. រម្ងាស់​ខ្ទិះដូង​ក្នុង​កូន​ឆ្នាំង​ឬ​ខ្ទះ​ឆា បើកភ្លើង​តិចៗ​។ ដាក់​ម្សៅពោត​ឬ​អង្ករ​រំលាយ​ក្នុង​ទឹក រួច​កូរ​ជាមួយ​ទឹកខ្ទិះ​រម្ងាស់​រួច ទុកចោល​មួយ​ឡែក​សិន​។​
​    ​៣. ចាក់ទឹក ៤ កែវ​ចូល​ឆ្នាំង​ដាំ​ឱ្យ​ពុះ រួច​រម្ងាស់​ស្ករស​ឱ្យ​រលាយ​ក្នុង​ទឹក​នោះ ១០ ទៅ ១៥ នាទី បើកភ្លើង​រឹមៗ កុំ​ភ្លេច​កូរ​វា​ផង​។ 
​    ​៤. ត្រាំ​ខ្នុរ​ចូលក្នុង​ទឹក​ស្ករ​រម្ងាស់​រួច​អំបាញ់មិញ កូរ​វា​ថ្នមៗ រួច​ទុកចោល​ប្រហែល ២០ ទៅ ៣០ នាទី​។​
​    ​៥. ស្រង់​ខ្នុង​ដាក់​ចាន រួច​ស្រូប​ទឹកខ្ទិះ​បន្ថែម​រសជាតិ​ជាការ​ស្រេច​៕

 

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់