adverise with khmeread 14365237 1121706094582931 131333588 n

ប៉ូលិស​ខណ្ឌ​សែន​សុខ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ទាំងយប់ ឃាត់ខ្លួន​៤​នាក់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ រួមជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី នៅ​យប់​ថ្ងៃទី​១៦ ខែកញ្ញា នេះ បាន​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី មួយកន្លែង ស្ថិតក្នុង​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ដកហូត​ទូរ​ហ្គេម​២​គ្រឿង និង​វត្ថុតាង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

    ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ ធ្វើឡើង​ក្រោម​ការឯកភាព និង​សម្របសម្រួល​ពី លោក ចែ សុង ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

    ប៉ូលិស បានឱ្យដឹងថា ជន​ទាំង​៤​នាក់​គឺ ១.​ឈ្មោះ លឹម សុធី ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​ហ្គេម​បាញ់​ត្រី​, ២.​​ឈ្មោះ ហ៊ុល សៅ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ​, ៣.​​ឈ្មោះ សាយ ចន្ថា ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ហ្គេម​បាញ់​ត្រី​ និង​៤.​​ឈ្មោះ យ័ន តេង ភេទប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​ហ្គេម​បាញ់​ត្រី​។ ​ក្រោយពី​ធ្វើការ​ឃាត់​ជនសង្ស័យ​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ទូ​ហ្គេម​បាញ់​ត្រី ចំនួន​២​គ្រឿង​, ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន​។​

    បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់