Henderson steven gerrard instagram main

Steven Gerrard សាទរ Henderson ដែល​ជួយ Liverpool លុត​តោ​ខៀវ​ដល់ផ្ទះ​

    ​Steven Gerrard បាន​សាទរ​ទៅដល់ Jordan Henderson បន្ទាប់ពី​គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់គាត់​បានកើត​ឡើង​ក្នុងជំនួប​ក្រៅ​ទឹកដី​ជាមួយ​តោ​ខៀវ Chelsea របស់​ហង្ស​ក្រហម Liverpool កាលពី​យប់​ថ្ងៃ​សុក្រ​។​

​    ​ប្រធាន​ក្រុម​របស់​ហង្ស​ក្រហម អាច​សម្រេច​គ្រាប់​បាល់​នាំមុខ​ទី​ពីរ​របស់​ក្រុម​គាត់​នៅ​ទឹកដី Stamford Bridge ជាមួយនឹង​គ្រាប់​បាល់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បំផុត​។​

​    ​បន្ទាប់ពី​គ្រប់គ្រង​បាល់​ពីលើ​តំបន់​គ្រោះថ្នាក់​ចម្ងាយ​ជាង ២៧​ម៉ែត្រ Henderson បាន​ស៊ុត​បាល់​ចេញពី​ទីតាំង​ពី​ចម្ងាយ​របស់គាត់​កោង​ទៅ​មុំ ៩០​នៃ​បង្គោល​ទី ដែល​អ្នកចាំទី​របស់​តោ​ខៀវ Thibaut Courtois មិនអាច​សង្គ្រោះ​វា​បាន​នោះឡើយ​។​

​     វា​គឺជា​ការចងចាំ​នៃ​អនុ​ស្សារី​យ៍​ចាស់​របស់​បុរស​ម្នាក់​ដែល​ត្រូវបាន​ជំនួស​ដោយ Henderson ក្នុងនាម​ជា​ប្រធាន​ក្រុម​លើទឹក​ដី Anfield ហើយ Gerrard គឺ​ពិតជា​បាន​ស្ញើ​ច​សរសើរ​ចំពោះ​គាត់​ខ្លាំង​ជាទីបំផុត​។​

​    ​អតីត​ប្រធាន​ក្រុម​ហង្ស​ក្រហម​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ដែល​គាត់​កំពុង​ទស្សនាការ​ប្រកួត​នៅ​ទឹកដី Stamford Bridge ពី LA សហរដ្ឋអាមេរិក រួម​ជាមួយនឹង​ចំណងជើង​នៅលើ​រូបថត​មួយ​សន្លឹក​នេះ​បញ្ជាក់ថា "Hendo​។ បញ្ឈប់​វា​ទៅ​... ប្រឹង​ឡើង​ទ័ព​ក្រហម​"៕

ប្រភព៖ Mirror

មតិយោបល់