adverise with khmeread Pay david luiz bloody nose main

David Luiz បែក​ច្រមុះ​ឈាម​ឈុ​ល ពេល​បង្ហាញមុខ​លើកដំបូង​ឱ្យ Chelsea យប់មិញ​

    ​David Luiz បាន​រងរបួស​ហូរឈាម​ប្រឡាក់​ពេញ​ខ្ទង់ច្រមុះ​ពេល​វិលត្រឡប់​មកកាន់​ទឹកដី Stamford Bridge វិញ ក្នុង​បរាជ័យ​ក្រោម​ថ្វីដៃ​ភ្ញៀវ​ហង្ស​ក្រហម Liverpool ក្នុង​លទ្ធផល ២-១ កាលពី​យប់​ថ្ងៃ​សុក្រ​។​

​    ​ខ្សែការពារ​តម្លៃ​ខ្លួន ៣៤​លាន​ផោន​ដែល​ត្រូវបាន​ទិញ​យ៉ាង​តក់ក្រហល់​នៅ​ចុងបញ្ចប់​ទីផ្សារ​រដូវក្តៅ​រូបនេះ ត្រូវបាន​ផ្តល់ឱកាស​ឱ្យធ្វើ​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​ម្តងទៀត ដោយ​អ្នកចាត់ការ​ទូទៅ Antonio Conte ជំនួស​កន្លែង​ប្រធាន​ក្រុម John Terry ដែល​កំពុង​ជួប​បញ្ហា​របួស ក្នុងជំនួប​ជាមួយ​ក្រុម​ហង្ស​ក្រហម​កាលពី​យប់មិញ​នេះ​។​

​     ប៉ុន្តែ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ ភ្លាមៗ​បាន​ជួប​បញ្ហា​នៅលើ​ខ្ទង់ច្រមុះ​របស់គាត់​ដែល​ត្រូវបាន​ដាច់រយះ ដោយ​ការប៉ះទង្គិច​មួយ​ជាមួយនឹង Sadio Mane​។​

​    ​ខណៈដែល​តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ​រូបនេះ​ប្រជែង​ជាមួយ​តារាបាល់ទាត់​អន្តរជាតិ​សេ​ណេ​ហ្គា​ល់​របស់​ហង្ស​ក្រហម​នៅ​អំឡុង​ការ​ហក់​តែ​ត រូបគេ​ក៏បាន​យក​ក្បាល​ជល់​ពីក្រោយ​លលាដ៍ក្បាលរ​បស់ Mane នៅ​នាទី​ទី ២១​។​

​    ​អ្នក​ទាំងពីរ​បាន​បន្ត​ការប្រកួត​របស់ខ្លួន បន្ទាប់ពី​ទទួលបាន​ការព្យាបាល​ប​ណ្តោះ​អាសន្ន​នៅលើ​ទីលាន​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់