adverise with khmeread Image

ជីវប្រវត្តិសង្ខេបរបស់លោក Sukollawat Kanarot និង​នាង Ranee Campen

    លោក Sukollawat Kanarot មានឈ្មោះ​ហៅ​ក្រៅ​ថា Weir ជាតា​រា​សម្តែង​និង​ជា​តារាចម្រៀង​របស់​ថៃ លោក​កើត​នៅ​ថ្ងៃទី ១៨ ខែមេសា ឆ្នាំ​១៩៨៥ ក្នុង​ខេត្ត Khon Kaen​។ តារា​រូបនេះ​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​សាកលវិទ្យាល័យ Khon Kaen និង​បន្ត​ថ្នាក់អនុបណ្ឌិត​នៅ​វិទ្យាស្ថាន Kantana ។​
   ក្រៅពី​អាជីព​សិល្បៈ​លោក​ក៏មាន​ជំនួញ​ជាច្រើន​ដូចជា​៖ Palm Sugar Farm, Cool House, SaibaiJai Life, Decha Fried Chicken,Tam Lae, Wine society (​ជាមួយ​លោក Cee Siwat Chottichaicharin) Pad Thai Mae Raynoo, Weir Jeans, Coffee Mongkhon,healthmeactive, HealthmeFitness, Follow Bar, iPhone Case CoolStory, Triumphm Britbike Rangsit, School Cafe​។​
​    ​លោក Weir បានធ្វើ​ជំនួញ​ដោយមាន​ការជួយ​ឧ​ប​ត្ត​ម្ភ​ពី​អ្នកគ្រប់គ្រង​របស់លោក​ផ្ទាល់​ឈ្មោះ  Ae Suphachai ហើយ​រឿង​ដំបូង​របស់លោក​មាន​ចំណងជើង​ថា "Plik Din Su Dao" ដែល​រួម​សម្តែង​ជាមួយ​អតីត​មិត្តស្រី​របស់លោក នាង Pancake Khemanit Jamikorn ក្នុង​ឆ្នាំ​២០០៦​។ បន្ទាប់ពី​បែក​គ្នា​ជាមួយនឹង Pancake មកទល់ពេលនេះ​លោក​ក៏​ចាប់ផ្តើម​លួច​ស្នេហ៍​តារា​ស្រី​រូប​ស្រស់​ម្នាក់ទៀត​គឺ​នាង Ranee Campen លោក​តែងតែ​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​ដើម្បី​យកចិត្តយកថ្លើម​នាង​។​
​    ​ចំណែក​នាង Ranee Campen មានឈ្មោះ​ក្រៅ Bella ជា​តារា​សម្តែង​កើត​នៅ​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​១៩៨៩ កូន​ថៃ​កាត់ អង់គ្លេស​។ នាង​រៀន​នៅ​សាកស​វិទ្យាល័យ Thammasat និង​សាលា​សារព័ត៌មាន​និង​សារ​ទូរគមនាគមន៍​។ រឿង​ដំបូង​ដែល​នាង​បាន​សម្តែង​នោះ​គឺ "Roy Marn 2011" ជាមួយ​លោក First Ekkaphong ក្នុង​ឆ្នាំ​២០១១ Bella មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​នៅពេល​ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក Jame Jirayu Tangsrisuk ក្នុង​ឆ្នាំ​២០១៣ តាមរយៈ​រឿង Suparburoot Jutathep​។​
​    ​មួយរយៈ​ក្រោយនេះ​នាង​បាន​រង​ព្យុះ​រិះគន់​ខ្លាំងៗ​ពី​សំណាក់​អ្នកគាំទ្រ​របស់លោក Weir ជា​បុរស​ម្នាក់​ដែល​លួច​ស្រឡាញ់​នាង​។ តែ​នៅពេល​មានការ​រិះគន់​នាង​ម្តងៗ​លោក Weir ក៏​តែងតែ​ចេញមុខ​ការពារ​ម្ចាស់​ដួងចិត្ត​រហូត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង Bella ចង់ដឹងថា​តើ​នាង​ព្រម​បើក​ចិត្ត​ទទួល​តារា​ប្រុស​នេះ​ដែល​ឬទេ​?


adverise with khmeread

មតិយោបល់